Post News Media ព័ត៌មានជាតិ ប្រហោងពោះធ្លុ...

ប្រហោងពោះធ្លុង! បុរសម្នាក់ជិះម៉ូតូ ដួលចូលក្រោមរថយន្ត ស៊េរីទំនើប ម៉ាក Ford ស្លាកលេខ ភ្នំពេញ 2BC-8191 បណ្ដាលឲ្យរងរបួស

កណ្ដាល: តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូមួយគ្រឿង ទៅដួលចូលក្រោមរថយន្តស៊េរីទំនើបម៉ាក Ford ពណ៌ស ស្លាកលេខភ្នំពេញ 2BC-8191 បណ្ដាលឲ្យរងរបួស ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។

ហេតុការណ៍នេះ កើតទ្បើងនៅវេលាម៉ោង ៤ ល្ងាចថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០១៩ ក្រោយកើតហេតុសមត្ថកិច្ច បានឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា បញ្ចប់រឿងនៅកន្លែងកើតហេតុ ដោយគ្មានខាងណា ចេញសង់ខាងណាទេ៕

Loading...