ព័ត៌មានជាតិ

បុរសម្នាក់ ដេកស្លាប់ក្នុងវាលស្រែ បង្កការភ្ញាក់ផ្អើល

ត្បូងឃ្មុំ: កាលពីវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ មានករណីមនុស្សស្លាប់ នៅចំណុចវាលស្រែខាងត្បូងភូមិយាកត្បូង ឃុំដំរិល ស្រុកអូរាំងឪ ចម្ងាយពីភូមិប្រហែល៥០០ ម៉ែត្រ។

ជនរងគ្រោះឈ្មោះ ណេង និល ភេទប្រុស អាយុ ៥៥ឆ្នាំ នៅភូមិ-ឃុំកើតហេតុ។

ក្រោយទទួលព័ត៌មាន កម្លាំងជំនាញ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលដំរិល លោកមេឃុំ មេភូមិ បានទៅដល់ទីកន្លែងកើតហេតុ ធ្វើការពិនិត្យសាក សន្និដ្ឋានថា ស្លាប់ដោយសារខ្យល់គ រួចក៏ប្រគល់សពឲ្យបងប្អូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់