ព័ត៌មានជាតិ

ទុក្ខផ្ទួនៗ! ប្រពន្ធរត់ចោលទៅមានប្រុសថ្មី ឯប្ដីធ្វើអត្តឃាតចង.កសម្លាប់ខ្លួន

ព្រៃវែងៈ នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីយុវជនម្នាក់ ធ្វើអត្តឃាតចង.ក សម្លាប់ខ្លួន នៅចំណុចភូមិកំពង់ស្លែង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ ញូវ ហៀង ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាលើ បានយកខ្សែអង្រឹងប្រវែង ២ម៉ែត្រ ចង.ក ទៅនិងននងផ្ទះ បណ្តាលឲ្យស្លាប់។

មូលហេតុ៖ ដោយសារខឹងនឹងប្រពន្ធរត់ចោលមានប្រុសថ្មី។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យសព រួចក៏ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់