បន្ទាយមានជ័យៈ (ព័ត៌មានបឋម) សមត្ថកិច្ច បានប្រាប់ Post News ថា មានករណីក្មេងប្រុស-ស្រី៧នាក់ បាននាំគ្នាទៅលង់ទឹក បណ្ដាលឲ្យលង់ទឹកស្លាប់២នាក់ ៤នាក់ត្រូវបានជួយសង្គ្រោះ ខណៈម្នាក់ទៀត កំពុងបាត់ខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះ បានកើតឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែលជាង១១ថ្ងៃត្រង់ នៅចំណុចអាងពង្រ ស្ថិតនៅភូមិពង្រ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
រហូតមកទល់ពេលនេះ សមត្ថកិច្ចនៅតែបន្ដធ្វើការស្រាវជ្រាវជនរងគ្រោះ ដែលបាត់ខ្លួន នៅកន្លែងកើតហេតុ៕
មតិយោបល់