ព័ត៌មានជាតិ

រន្ធត់ណាស់! បុរសម្នាក់ ជិះម៉ូតូរេចង្កូត ទៅបុករថយន្ត ស្លាប់មួយរំពេច

ព្រៃវែង: ករណីគ្រោះថ្នាក់ចរាចរណ៍ បុរសម្នាក់ជិះម៉ូតូរេចង្កូត ទៅបុករថយន្ត បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង៩ ព្រឹកថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិជង្រុះ ឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង។

ម៉ូតូម៉ាកហុងដា C100 ពណ៌ក្រហម គ្មានស្លាកលេខ បើកដោយឈ្មោះ ពេជ សំណាង ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិប្រស្នាតូច ឃុំសេនារាជឧត្តម ស្រុកព្រះស្តេច ខេត្តព្រៃវែង ធ្វើដំណើរពីកើតទៅលិច លុះមកដល់ចំណុចខាងលើ បានរេចង្កូតទៅបុករថយន្តម៉ាកសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AG-6270 បើកបរដោយ ឈ្មោះ ឡុង ប៊ុនណា ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅភូមិច្រកបានសុខ ឃុំខ្ទំស្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

ករណីនេះ បណ្តាលឲ្យយអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុ។ រីឯវត្ថុតាងរថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅប៉ុស្ថិ៍រដ្ឋបាលរំចេក ដើម្បីរងចាំធ្វើការដោះស្រាយពេលក្រោយ៕

មតិយោបល់