ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ លើក្មេងស្រីអាយុ ១០ ឆ្នាំ

ព្រះវិហារៈ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ សមត្ថកិច្ច បានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈលើអនិតិជន នៅចំណុចក្រោយផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិសែនជៈ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ការឃាត់ខ្លួននេះ ធ្វើទ្បើងក្រោយសមត្ថកិច្ច បានទទួលពាក្យបណ្ដឹងពីឈ្មោះ នួន ចាន់ថន ភេទស្រី អាយុ ៤៥ឆ្នាំ​ មុខរបរ កសិករ រស់នៅភូមិកើតហេតុ បានប្ដឹងទៅលើឈ្មោះ កៀន ភារៈ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកសិករថា បានធ្វើសកម្មភាពរំលោភសេពសន្ថវៈ ទៅលើចៅស្រីរបស់ខ្លួន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ១ រសៀល។

ជនរងគ្រោះឈ្មោះ ខ.ស.ព អាយុ ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំហេតុខាងលើ៕

មតិយោបល់