ព័ត៌មានជាតិ

ជនសង្ស័យ ៥នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន នៅក្រោមស្ពានអាកាសស្ទឹងមានជ័យ ពាក់ព័ន្ធនឹងគ្រឿងញៀន

ភ្នំពេញ: នៅវេលាម៉ោង ០៤នាទីទៀបភ្លឺឈានចូលថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍ស្ទឹងមានជ័យ១ បានឃាត់ខ្លួនជនសង្ស័យចំនួន ៥ នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់សារធាតុញៀនខុសខច្បាស់ នៅចំណុចខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ទី១.ឈ្មោះ កែវ សុភក្រ្ត័ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅខាងក្រោមស្ពានអាកាសស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី២.ឈ្មោះ ថាវ សុខ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៣.ឈ្មោះ ទូច សុខា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅសង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ ទី៤.ឈ្មោះ ចាន់ ភក្ដី ភេទប្រុស អាយុ ៣៥ឆ្នាំមុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។ និងទី៥.ឈ្មោះ ទ្បេង ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

បច្ចុប្បន្នជនសង្ស័យទាំង៥ នាក់ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់