ព្រះវិហារៈ ករណីអគ្គីភ័យមួយបានឆាបឆេះផ្ទះអស់មួយខ្នងកាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោងប្រហែល ២២និង០០នាទីយប់ ស្ថិតនៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលផ្ទះដែលឆេះមានទំហំ 7 គុណនឹង 8ម៉ែត្រផ្ទះទាមបណ្ដាលមកពីអំពើហិង្សាក្នុងគ្រួសារ។
តាមប្រភពមូលហេតុបានឲ្យដឹងថាមកពីភ្លើងប្រច័ណ្ទដោយប្ដីសុំដើរលេងប្រពន្ធមិនអោយទៅទើបឈ្លោះគ្នា
មួយសន្ធុះមកប្រពន្ធបានយកសាំងមួយកានទៅចាក់លើម៉ូតូដែលនៅក្នុងផ្ទះហើយយកភ្លើងទៅដុតទើបបណ្ដាលឲ្យឆាបឆេះសន្ធោសន្ធៅរហូតឆេះអស់ទាំងស្រុង។
នៅក្នុងផ្ទះដែលបានឆាបឆេះនោះមានមនុស្សចំនួន 3 នាក់ស្រី (2 នាក់)
ទី1មាន ឈ្មោះ គឹម សាន់ ភេទស្រីអាយុ 66 របួសស្រាលត្រូវជាម្ដាយក្មេក
ទី2 ឈ្មោះ យ៉ែម សុខហៃ ភេទប្រុសអាយុ 24ឆ្នាំ របួសធ្ងន់ត្រូវជាប្ដី
ទី3 ឈ្មោះ គឹម ចិន្តា ភេទស្រីអាយុ 38 ឆ្នាំត្រូវជាប្រពន្ធរបួសធ្ងន់
ក្នុងហេតុការនោះសម្ភារៈដែលខូចខាតរួមមាន.ម៉ូតូមួយគ្រឿង.កូនក្រឡឹង 50គ្រាប់.ម៉ាស៊ីនព្រីនមួយឈុត ស្រូវពីបេ លុយខ្មែរប្រហែល 5 លានរៀលទ្រព្យសម្បត្តិខូចខាត់ សរុបទាំងអស់ប្រហែល 40 លានរៀល។
ចំពោះជនរងគ្រោះត្រូវបានយកទៅព្យាបាលនៅស្រុកកំណើតខេត្កកំពងធំ ចំណែកម្តាយបញ្ជូនទៅសង្ត្រោះព្យាបាលនៅស្រុកកូលេនខេត្តព្រះវិហារ៕
មតិយោបល់