ព័ត៌មានជាតិ

ផ្ទះមួយខ្នងត្រូវភ្លៀងលាយខ្យល់កន្ត្រាក់រលំខូចខាតទាំងស្រុង នៅស្រុកជីក្រែង

សៀមរាប: នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ ពេលព្រឹកនៅវេលាម៉ោង ៥និង០០នាទី មានភ្លៀងធ្លាក់ និងមានខ្យល់កន្រ្តាក់ធ្វើឲ្យប៉ះពាល់ដល់លំនៅឋាន ប្រជាពលរដ្ឋមួយចំនួននៅស្រុកជីក្រែង ដែលបានរងការបាក់រលំ និងខូចខាត់ដោយសារខ្យល់កន្ត្រាក់ ដែលបណ្តាលឲ្យប៉ះពាល់ខូចខាតដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតនៅក្នុងភូមិគោកអំពិល ឃុំល្វែងឬស្សី។

លោកវរសេនីយ៍ឯក សុខ សុទ្ធាវុធ អធិការនគរបាលស្រុកបានឲ្យដឹងថា ករណីនេះបណ្តាលឲ្យរលំផ្ទះចំនួន១ខ្នង ម្ចាស់ឈ្មោះ ហែម ហូយ ភេទស្រី អាយុ ៥៥ឆ្នាំ ផ្ទះនោះមានសភាពចាស់ទ្រុឌទ្រោម ធ្វើអំពីឈើប្រកក្បឿង ៧ម៉ែត្រ×៧ម៉ែត្រ រលំដោយមានភ្លៀងខ្យល់កន្ត្រាក់
លោកបានបន្តទៀតថា ករណីកើតឡើងខាងលើនេះមិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ៕

មតិយោបល់