Post News Media ព័ត៌មានជាតិ ដល់ម៉ោងជួយធ្វ...

ដល់ម៉ោងជួយធ្វើម្ហូបការគេ​ ប្រពន្ធហាវមិនឃើញឆ្លើយតប ពេលទៅមើលចង់គាំង…

តាកែវ: កាល​ថ្ងៃទី១៦​ ខែកុម្ភ:​ ឆ្នាំ២០១៩​ វេលាម៉ោង១៩​និង០០នាទី មានករណីធ្វើអត្តឃាត​ (ចងកសម្លាប់ខ្លួន)​ មូលហេតុមកពីស្រវឹងស្រា​ ។
មុនពេលកើតហេតុជនរងគ្រោះឈ្មោះ​ វ៉ិត សឿន​ ហៅ​ ឡាន់​ ភេទប្រុស​ អាយុ៣១ឆ្នាំ​ នៅភូមិខ្លាគ្រហឹម(ខ)​ ឃុំក្រពុំឈូក​ ស្រុកកោះអណ្តែត​ ខេត្តតាកែវ នៅវេលាម៉ោង២៣និង០០នាទី បានទៅផឹកស្រា ស នៅផ្ទះឪពុកបង្កើតភូមិជាមួយគ្នា លុះឈានដល់ពាក់កណ្ដាលយប់ថ្ងៃទី១៧​ ទើបត្រឡប់មកផ្ទះវិញចូលដេកនៅលើគ្រែក្រោមផ្ទះ។ លុះម៉ោង៥ភ្លឺ​ ប្រពន្ធបានហៅប្តីឱ្យទៅជួយធ្វើម្ហូបការគេព្រោះជិតដល់ម៉ោងតែមិនឃើញឆ្លើយតបក៍ដើរទៅមើលស្រាប់តែប្តី​ចង.ក សម្លាប់ខ្លួនស្លាប់បាត់ទៅហើយ៕