កណ្តាលៈ នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩នេះ កម្លាំងសមត្ថកិច្ចជំនាញខេត្តបានសហការជាមួយអធិការដ្ឋាននគរបាលស្រុក កៀន
ស្វាយនិងប៉ុស្តិ៍រដ្ឋបាលដោយមានការ សម្របសម្រួលពីលោកព្រះរាជអាជ្ញារង តំណាងអយ្យការ អមសាលាដំបូងខេត្តកណ្ដាល និងមានការចូលរួមពី អាជ្ញាធរមូលដ្ឋាន បានបើកកិច្ចប្រតិបត្តិការ បង្ក្រាប ត្រួតពិនិត្យនិងឆែកឆេរ ចាប់យកវត្ថុតាង និងឃាត់ខ្លួន មុខសញ្ញា ប្រព្រឹត្ត អំពើ លួចឆក់ ប្លន់ និង លក់ដូរចែកចាយ ប្រើប្រាស់សារធាតុគ្រឿងញៀនដោយ ផ្ដើមចេញពី អំពើហិង្សា វាយជនរងគ្រោះ ជនសង្ស័យឈ្មោះ សួន រីណា បានប្រព្រឹត្ដអំពើហិង្សា ជួញដូរគ្រឿងញៀននិង ប្រព្រឹត្តអំពើលួចឆក់ប្លន់។
កាលពីថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង១៣និង១០នាទីនៅចំណុចភូមិរទាំងត្បូង ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនរងគ្រោះ ០១នាក់ ឈ្មោះឡាយ សុខនី ភេទស្រីអាយុ៣១ឆ្នាំ មានទីលំនៅ ភូមិ-ឃុំកើតហេតុ មុខរបរ កសិករ។
ចំណែកជនសង្ស័យមានគ្នា ០៣ នាក់
១.ឈ្មោះ សួន រីណា ហៅ ធ្មេញ ភេទប្រុស អាយុ៣៤ឆ្នាំ ត្រូវជាប្ដីរបស់ជនរងគ្រោះ (គេចខ្លួន)។
២.ឈ្មោះ នុន ផានិត ភេទប្រុស អាយុ២៦ឆ្នាំភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)
៣.ឈ្មោះ សួន វិចិត្រ ភេទប្រុស អាយុ ២៤ឆ្នាំ ភូមិ-ឃុំកើតហេតុ (ឃាត់ខ្លួន)។
តាមប្រភពព័ត៍មានបានឲ្យដឹងថានៅថ្ងៃខែ កើតហេតុខាងលើជនសង្ស័យបានប្រើ អំពើហិង្សាដោយវាយ ទៅលើ ជនរងគ្រោះបណ្ដាលឲ្យមានរបួសស្នាម។ រហូតដល់ជនរងគ្រោះទ្រាំមិនបាន នូវទង្វើរបស់ប្ដី(ជនសង្ស័យ) បានទៅប្ដឹងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ភូមិធំ ។លុះមកដល់នៅថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០១៩វេលាម៉ោង៩និង០០នាទីកម្លាំងប៉ុស្តិ៍ បានចុះតាមស្វែងរកជនសង្ស័យ ដោយជនរងគ្រោះបានចង្អុលបង្ហាញថា៖ ជនសង្ស័យនៅក្នុងផ្ទះ កម្លាំងប៉ុស្តិ៍បានបង្កើតគណ:កម្មការ ដោយមានការ
ចូលរួមពីក្រុមប្រឹក្សាឃុំភូមិធំលោកមេភូមិ រទាំងត្បូង និងជនរងគ្រោះបានចូលដើម្បីត្រួតពិនិត្យឆែកឆេរ ក្នុងផ្ទះរបស់ជនសង្ស័យក្នុងគោលបំណង រកជនសង្ស័យតែរកមិនឃើញ ដោយជនសង្ស័យជាមុខសញ្ញាជួញដូរនូវសារធាតុញៀនខុសច្បាប់ គណ:កម្មការបានត្រួតពិនិត្យឃើញមានសម្ភារៈមួយចំនួនដូចខាងក្រោម៖
១.ដាវ ០៤ដើម និងកាំបិត សាំងគីម០១ដើម
២.កាំភ្លើងកែឆ្នៃ ០៣ដើម
៣.ស្លាកលេខម៉ូតូ ០៣
៤.ម៉ូតូ ០៤គ្រឿង ម៉ាក ឃ្លិក ០១គ្រឿង ម៉ាកវ៉េវ ០១គ្រឿង ម៉ាកMSX ០២គ្រឿង
៥.កុំព្យូទ័រ លេថប ០១គ្រឿង (ខូច)
៦.ទូរស័ព្ទដៃ ១៤ គ្រឿងម៉ាក Samsung ០៣គ្រឿង . LG ចំនួន ០២
គ្រឿង Nokia ០៣គ្រឿង Icall ០១គ្រឿង metfone ០១គ្រឿង Vertu ០១គ្រឿង take ០១គ្រឿង Camfone ០១គ្រឿង homer ០១ គ្រឿង ។
៧.ចង្កៀងម៉ូតូ ១៣ កុងទ័រ ម៉ូតូ ០៣គ្រឿង ធុងសាំង ០១ បំពង់ស៊ីម៉ាំងម៉ូតូ០៤
៨.ឯកសណ្ឋានយោធា ០៥សំរាប់
៩.កង់ម៉ូតូ ៥គ្រឿង សំបកកង់ម៉ូតូ៣
១០.នាឡិកា ១ថង់តូច (ខូច)
១១.សម្ភារៈផ្សេងៗមួយចំនួនទៀត។
ក្នុងករណីនេះ សមត្ថកិច្ចកំពុងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ព័ត៌មានជាតិ
មតិយោបល់