ព័ត៌មានជាតិ

មុខសញ្ញាឆក់ប្លន់យ៉ាងសកម្មនៅក្រុងភ្នំពេញ ត្រូវសមត្ថកិច្ច តាមប្រមាញ់ចាប់បានម្នាក់….

ភ្នំពេញ: កាលពីវេលាម៉ោង១ និង ២៧ នាទីយប់ ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ សមត្ថកិច្ច បានដេញតាមប្រមាញ់ មុខសញ្ញាចាស់ម្នាក់ ក្នុងចំណោមបក្ខពួកផ្សេងទៀត ពាក់ព័ន្ធនឹងករណីឆក់ប្លន់យ៉ាងសកម្ម នៅលើដងផ្លូវក្នុងរាជធានីភ្នំពេញ ។

ការឃាត់ខ្លួននេះ បានធ្វើទ្បើងនៅតាមបណ្ដោយផ្លូវ ២៣២ កែងផ្លូវ១០៥ ស្ថិតក្នុងសង្កាត់បឹងប្រលឹត ខណ្ឌ៧មករា
ក្រោយសមត្ថកិច្ច កំណត់មុខសញ្ញាបាន នៅពេលជនសង្ស័យ បានធ្វើសកម្មភាពឆក់កាបូបនារីម្នាក់ និងស្ត្រីចំណាស់ម្នាក់ កាលពីម្សិលមិញ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួននៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕​

មតិយោបល់