ព័ត៌មានជាតិ

ឡានបែនដឹកដីបោលបុកគូថរថយន្តលាយបេតុង រួចជ្រុលចង្កូតផ្តាច់ជីវិតស្ត្រីម្នាក់

កណ្ដាល: ​​រថយន្ត​បែន​​ដឹក​ដី​ បើក​បុក​​​​​គូទ​រថយន្ត​លាយ​បេតុង​ ជ្រុល​រេចង្កូត​​ទៅ​បុក​​ស្ដ្រី​អ្នក​​​​ដំណើរ​ថ្មីជើងម្នាក់​ ​ស្លាប់យ៉ាងអាណោចអាធ័ម ​កាលពី​វេលាម៉ោង​០៧និង​៣០​នាទី​ ថ្ងៃទី​​០៨ ខែកក្កដា​ ​ឆ្នាំ ២០១៦​ ​ត្រង់​ចំណុច​ភូមិ​អ​ញ្ចែ​ង ​លើ​ឃុំ​ពុក​ឫ​ស្សី​ ស្រុក​ខ្សាច់កណ្តាល ​ខេត្តកណ្តាល។

សមត្ថកិច្ច​ បាន​ឲ្យ​ដឹងថា​ ជន​រងគ្រោះ​ ​ស្ត្រី​ដែល​ស្លាប់​នោះ​ មាន​ឈ្មោះ ​មួង ថន ​អាយុ​៥៩​ឆ្នាំ​ នៅ​ភូមិ​អ​ញ្ចែ​ង​ លើ​ឃុំ​ព្រែក​តា​មាក់ ​ស្រុក​ខ្សាច់​កណ្ដាល ​​ខេត្តកណ្តាល​។ សមត្ថកិច្ច​ បន្ដថា​ រថយន្ត​ម៉ាក​បុកស័រ​ ប្រភេទ​ដឹក​ដី​ ពណ៌​ខៀវ ​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3A-4482​ បើកបរ​ដោយ​ឈ្មោះ ​អ៊ុក រិទ្ធី ភេទ​ប្រុស​ អាយុ​ ៣៥​ឆ្នាំ​ នៅ​ភូមិ​អន្លង់​ឃុំ​ព្រែ​កតា​មាក់ ​ស្រុក​ខ្សាច់​កណ្តាល ​ខេត្តកណ្តាល​។

សមត្ថកិច្ច​ បានបន្ដទៀតថា​ ​រថយន្ដបង្ក​ បើកបរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ ​លុះ​មកដល់​ចំណុច​កើតហេតុ​ខាងលើ​ បាន​បុក​គូទ​រថយន្ត​លាយ​បេតុង ពី​ខាងក្រោយ​ពាក់​ស្លាក​លេខ​ ភ្នំពេញ ​5A1075 ​ទិសដៅ​ស្របគ្នា ​ហើយ​ក៏​រេ​ចង្កូត​មក​បុក​អ្នក​ថ្មើរជើង​ម្នាក់​ឈ្មោះ ​មួង ថន ​ភេទ​ស្រី​អាយុ​៥៩​ឆ្នាំ នៅ​ភូមិ​អ​ញ្ចែ​ង ​លើ​ឃុំ​ព្រែ​កតា​មាក់ ​ស្រុក​ខ្សាច់ ​កណ្ដាល ​ខេត្តកណ្តាល​ បណ្ដាល​ឲ្យ ស្លាប់​នៅ​ នឹង​កន្លែង​កើតហេតុ​ នា​ចិញ្ចើម​ផ្លូវ​ខាងលិច ​ចំណែក​អ្នកបើកបរ​ រថយន្ត​ត្រូវ​បាន​ឃាត់ខ្លួន បញ្ជូន ​មក​អធិការដ្ឋាន​ នគរបាល​ស្រុក ជាមួយ​ និង​វត្ថុតាង​រថយន្ត​ផងដែរ​៕

មតិយោបល់