បាត់ដំបងៈ នៅយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៥និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្រុម១៣ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីចោរលួចទ្រព្យសម្បត្តិមួយបានកើតឡើង ករណីនេះបង្កដោយជនសង័្សយចំនួន០២នាក់ ធ្វើសកម្មភាពចូលលួចក្នុងលំនៅដ្ឋាន របស់ប្រជាពលរដ្ឋឈ្មោះ ជា លាង ភេទស្រី អាយុ ៤៦ឆ្នាំ រស់នៅចំណុចកើតហេតុ និងរបស់ឈ្មោះ សុខ ជា ភេទប្រុស អាយុ៨៣ឆ្នាំ ជាផ្ទះឪពុករបស់ជនរងគ្រោះ មានទីលំនៅក្បែរគា្ន។
ពេលជនសង្ស័យកំពុងធ្វើសកម្មភាពខាងលើ ត្រូវបានជនរងគ្រោះភ្ញាក់ទាន់ក៏ធ្វើការប្រវ៉ាយប្រតប់ជាមួយក្រុមចោរ ដោយយកបានមកវិញនូវ៖ កាបូបស្ពាយពណ៌ខ្មៅ មានបា្រក់មួយចំនួនជារបស់ជនរងគ្រោះ ។ ទូរស័ព្ទដៃ០២គ្រឿង ក្នុងនោះរបស់ជនរងគ្រោះ០១គ្រឿង និងរបស់ជនសង័្សយមួយគ្រឿង។ ដោយអត់លទ្ធភាពតបតភ្លាមនោះ ក្រុមចោរបានរត់គេចខ្លួនឡើងជិះម៉ូតូ របស់បក្ខពួកគេដែលឈប់រង់ចាំចេញពី ទីកន្លែងកើតហេតុបាត់ទៅ ។
ក្រោយជនសង័្សយធ្វើសកម្មភាពរួចភ្លាម ជនរងគ្រោះបានរាយការណ៍ ផ្តល់ព័ត៌មានជាបន្ទាន់ ដល់នគរបាលមូលដ្ឋាន ចុះធ្វើការ ស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានមុខសញ្ញាជាជនសង័្សយចំនួន០២នាក់គឺ៖
១-ឈ្មោះ រុំ ភីរក្ស ហៅ ង៉ា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្រុម១៣ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ២ -ឈ្មោះ សុន រតនា ហៅ ខ្មៅ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិផ្កាស្លា សង្កាត់ចំការ សំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ក្នុងពេលសាកសួរដោយផ្អែកលើ ភស្តុតាងដែលសមត្ថកិច្ចប្រមូលបានពីកន្លែងកើតហេតុ ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ពួកគេពិតជាបានប្រព្រឹត្តអំពើលួចតាមលំនៅដ្ឋាននាយប់ថ្ងៃទី១០ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចកើតហេតុខាងលើពិតប្រាកដមែន។
វត្ថុតាងដកហូតរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាកហុងដាហ្សូមមើរមួយគ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព
,ទូរស័ព្ទដៃ០១គ្រឿងម៉ាកណូគាស៊េរីចាស់។
ករណីខាងលើនេះ នគរបាលស្រុកសង្កែបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យទៅកាន់ការិយាល័យជំនាញ ដើម្បីចាត់ការ បន្តតាមនីតិវិធី ៕


មតិយោបល់