ព័ត៌មានជាតិ

រថយន្តRAV4បែកកង់មុខ រេឡើងសួនបុកបង្គោលស្លាកប៉ាណូរបស់ធានាគារ PRINCE បាក់រាប

ភ្នំពេញ: រថយន្តមួយគ្រឿងបើកលឿនជ្រុលស្រាប់តែបែកកង់មុខខាងឆ្វេង រេចង្កូតឡើងទៅលើសួនកណ្តាលទ្រូងផ្លូវទៅបុកកិនពីលើស្លាកប៉ាណូរបស់អធានាគារ PRINCE បាក់រាបដល់ដី ហើយរថយន្តកល់លើជាប់ទៅមុខលែងរួច កាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅលើផ្លូវហាណូយភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។

ប្រភព​បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាក RAV4 ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ2B-5405 បើកដោយបុរសម្នាក់ ធ្វើដំណើរ ក្នុងទិសដៅពីជើងទៅត្បូង ល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុស្រាប់តែបែកកង់មុខខាងឆ្វេង ទើបរេចង្កូតឡើងទៅលើសួនកណ្តាលទ្រូងផ្លូវទៅបុកកិនពីលើស្លាប៉ាណូ បាក់រាបដល់ដី ហើយរថយន្តកល់ជាប់ទៅមុខលែងរួច តែមិនបង្កឲ្យអ្នកណារងរបួស គ្រាន់តែខូចខាតរថយន្តប៉ុណ្ណោះ និងសម្ភារ: ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ចុះពិនិត្យរាល់ផលប៉ះពាល់រួច ស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ ៕

មតិយោបល់