ភ្នំពេញ៖ តាមសេចក្តីរាយការណ៍បឋមបានឲ្យដឹងថា មន្ត្រីយោធាជើងទឹកម្នាក់បើករថយន្ត ម៉ាក Vigo បុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅនិងកន្លែង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨និង៥៩នាទីយប់ ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ចេង ដារ៉ាឌី មុខរបរមន្ត្រីយោធា បើករថយន្តបង្កម៉ាក Vigo ពាក់ស្លាកលេខ ព្រះសីហនុ 2A- 8000 ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់ កំពុងស្រាវជ្រាវស្វែងរកសាច់ញ្ញាតិ។
ព័ត៍មានលំអិតPost News និងផ្សាយជូននៅពេលក្រោយ៕



មតិយោបល់