ព័ត៌មានជាតិ

ឡើងទៅលើផ្ទះបាត់ មិនឃើញចុះដល់ពេលទៅឃើញចង.ក ស្លាប់បាត់

កណ្តាល: ករណីអត្តឃាត(ចងក) មួយបានកើតឡើងនៅថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង០០នាទី នៅចំណុចលើផ្ទះឈ្មោះ មឿន សាវឿន ភូមិកណ្ដាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនរងគ្រោះមានឈ្មោះ ឆាយ វណ្ណារ៉ា ភេទប្រុស អាយុ ៣៩ឆ្នាំ មុខរបរ កសិករ នៅភូមិ ព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៍មានបានឲ្យដឹងថាកន្លងមកជនរងគ្រោះតែងតែចេញ ចូលផឹកស៊ីនិងដេក ពេលយប់នៅ
ផ្ទះឪពុកក្មេក ផ្ទះប្អូនថ្លៃ(កន្លែងកើតហេតុ)ជាញឹកញាប់សប្បាយស្ទើរ
រាល់ថ្ងៃ ។រហូតមកដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានមកអង្គុយលេងជាមួយជាង ធ្វើផ្ទះឲ្យប្អូនថ្លៃឈ្មោះមឿន សាវឿន រួចហើយជនរងគ្រោះ បានឡើង ទៅលើផ្ទះតាមជណ្ដើរដែកបាត់ទៅ។ លុះនៅវេលាម៉ោង១២និង១០ នាទី ក្មួយជនរងគ្រោះឈ្មោះ វឿន ប៊ុនឡុង បានឡើងទៅលើផ្ទះកើតហេតុ ដើម្បីស្លៀកពាក់ទៅរៀន ស្រាប់តែឃើញជនរងគ្រោះចង.ក នឹងខ្សែអង្រឹងពណ៌ត្រេអ៊ីទៅនឹង ធ្នឹមផ្ទះ ដោយជើងអង្កុញលើកៅអីឈើ ឃើញដូចនេះក៏បានស្រែកឆោឡោ ហៅឪពុកនិងជីតា ថា(ពូវណ្ណចងក) ភ្លាមនោះឈ្មោះយាប់ សម្បត្តិ ជាឪពុកក្មេកនិងឈ្មោះមឿនសាវឿន(ម្ចាស់ផ្ទះ)ជាប្អូនថ្លៃបាននាំគ្នាឡើងទៅមើល ឃើញជនរង គ្រោះចង.កសម្លាប់ខ្លួនពិតប្រាកដមែន ហើយបានស្រែកប្រាប់អ្នកជិតខាងឲ្យដឹងឮ តើបមករាយការណ៍នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ក្រោយពីទទួលបានព័ត៌មានខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកអញ្ចាញ បានចុះទៅដល់កន្លែងកើតហេតុ ហើយបានសហការជាមួយផ្នែកជំនាញពិនិត្យវិភាគ និងអាជ្ញាធរមូលដ្ឋានចុះដើម្បីធ្វើការពិនិត្យសាកសព ឃើញថានៅលើ ក សាកសពមានស្នាមជាំខ្មៅរាងរង្វង់អក្សរអ៊ុយ(U)ចំនួន ០១កន្លែង
និងមានទឹកកាមជាប់នឹងចុងប្រដាប់ភេទ(លឹង្គ)។
ក្រៅពីស្លាកស្នាមខាងលើពុំឃើញមានស្លាកស្នាមអ្វីគួឲ្យកត់សម្គាល់ទៀតឡើយ។
ការសន្និដ្ឋានដោយយោងតាមការស្រាវជ្រាវ និងការពិនិត្យហេតុផលជាក់ស្តែង នៅកន្លែងកើតហេតុបញ្ជាក់បានថា.ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាត (ចង ក សម្លាប់ខ្លួន) ពិតប្រាកដ៏មែន​ តើបប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីរ៕

មតិយោបល់