ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យបុរសម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ នៅស្រុកទ្រាំង

តាកែវ: បុរសម្នាក់ស្លាប់បាត់បង់ជីវិតភ្លាមៗចំណែកម្នាក់បានរងរបួសធ្ងន់បន្ទាប់ជួបគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៤និង២០នាទីរសៀល ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០១៩ ដែលស្ថិនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

ជនរងគ្រោះទាំង២នាក់បានធ្វើដំណើរដោយម៉ូតូមួយគ្រឿង ហុងដាសេ១២៥ ឆ្នាំ២០១៥ ពាក់ស្លាកលេខ តាកែវ 1K-8360 ដែលទីមួយមានឈ្មោះ​ ប្រាក់ ភឿន មុខរបរកសិករ ជាអ្នកបើកម៉ូតូ (ស្លាប់) ទីពីរឈ្មោះ នាក់ ម៉ុន មុខរបរកសិករ អ្នករួមដំណើរជាមួយ(របួសធ្ងន់)។

ចំណែករថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៍ខៀវ ពាក់ស្លាកលេខ តាកែវ 3A-2965 អ្នកបើកបរគេចខ្លួនបាត់។

ក្រោយពេលកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុដើម្បីធ្វើការវាស់វែងយករថយន្តបង្កនិងម៉ូតូរក្សារទុកដើម្បីរងចាំការដោះស្រាយ តាមនិតិវិធី។ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនតៅសង្រ្គោះនៅមន្ទីពេទ្យ និងសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីរ៕

មតិយោបល់