ព័ត៌មានជាតិ

ចោរដៃឆៅ ធ្វើសកម្មភាពគាស់ទ្វាររថយន្តមន្ត្រីនគរបាល ចុងក្រោយជាប់ខ្នោះ

ភ្នំពេញ: សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីលួច កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ត្រង់ចំណុចមុខអាគារទី៥ ផ្លូវលេខ២១១ ភូមិ ១២ សង្កាត់វាល់វង ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ម៉ុន វាសនា ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ទីលំនៅផ្ទះមិនពិតប្រាកដ (មានសារធាតុញៀន)។ ជនរងគ្រោះ ឈ្មោះ ប៊ូ សាឃឿន ភេទប្រុស អាយុ ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាល ស្នាក់នៅផ្ទះលេខ៦អឺ៦ អាគារទី៥ ផ្លូវ២១១ ភូមិ១២ សង្កាត់វាលវង់ ខណ្ឌ៧មករា ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាពលួចគាស់ទ្វាររថយន្ត តែមិនបានសម្រេចទេ ត្រូវបានកម្លាំងល្បាតរបស់អធិការដ្ឋាននគរបាលខណ្ឌ៧មករា ឃើញក៏ឃាត់ខ្លួនបានតែម្តង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

មតិយោបល់