ព័ត៌មានជាតិ

Update៖ រន្ធត់ណាស់! មន្ត្រីយោធាបញ្ជាការដ្ឋានកងទ័ពជើងទឹកម្នាក់ បើករថយន្ត ISUZU បុកក្បាលនាគចែកទ្រូងផ្លូវ បាក់.កស្លាប់មួយរំពេច

ភ្នំពេញ: បុរសម្នាក់បានបោកក្បាលផ្ទប់ ជាមួយចង្កូតរថយន្តស្លាប់ភ្លាមៗ គួរឲ្យអាណោចអាធម័ បន្ទាប់ពីបើករថយន្តលឿន ក្នុងស្ថានភាពស្រវឹង ទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង នៅផ្លូវជាតិលេខ៥។

ហេតុការណ៍ដ៏រន្ធត់នេះ កើតឡើងនៅវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៨ ខែកុម្ភ: ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

ជនរងគ្រោះឈ្មោះ ចេង ដារ៉ាឌី ភេទប្រុស អាយុ៥០ឆ្នាំ មុខរបយោធាបញ្ជាការដ្ឋានកងទ័ពជើងទឹក ស្នាក់នៅផ្លូវ២២២ ផ្ទះលេខ១៥០ហ្សិត ភូមិ៩ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក មានស្រុកកំណើតភូមិអន្លុងស្នែង ឃុំដំណាក់កន្ទួត ស្រុកកំពង់ត្រាច ខេត្តកំពត។

យោងតាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្តម៉ាកISUZU ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.2A 8000 ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ពីជើងទៅត្បូង ក្នុងល្បឿនលឿនដូចហោះ មកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងឆ្វេង ជ្រុលទៅបុកក្បាលនាគចែកទ្រូងផ្លូវពេញទំហឹង លាន់ឭដូចរន្ទះបាញ់ បណ្ដាលឲ្យបោកក្បាលផ្ទប់និងចង្កូត ផ្ទុះពោងទាំងពីរបាក់.កស្លាប់គួរឲ្យសង្វេកណាស់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន ទាក់ទងជំនាញមកវាស់វែងស្ទូចរថយន្ត យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់។ ដោយឡែកសពរងគ្រោះ សមត្ថកិច្ចប្រគល់ឲក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់