ព័ត៌មានជាតិ

ជិះម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្តបត់ឆ្លងផ្លូវ បុកម្តាយរបួសធ្ងន់ ឯកូនវិញរបួសស្រាល

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូមួយគ្រឿង ជិះដោយម្តាយកូន២នាក់ ត្រូវបានរថយន្តបត់ឆ្លងផ្លូវ បុកបណ្ដាលឲ្យរបួសធ្ងន់ដៃជើងម្តាយ ចំណែកកូនប្រុសអាយុ១៩ឆ្នាំរបួសស្រាល កាលពីវេលាម៉ោង ២និង៤៥នាទីរសៀល ថ្ងៃទី១៩ ខែកុម្ភៈ​ ឆ្នាំ​២០១៩ នៅលើកំណាត់ផ្លូវបេតុង កែងផ្លូវជាតិលេខ៦អា​ ក្នុងភូមិគៀនឃ្លាំង​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកដោយបុរសម្នាក់។ ចំណែកម៉ូតូម៉ាកហុនដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខភ្នំពេញ1CG 7075 ពណ៌ខ្មៅ ជិះដោយកូនប្រុស អាយុ១៩ ឌុបម្តាយពីក្រោយ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង ជិះគ្នាពីរនាក់ ដោយកូនឌុបម្តាយ បានធ្វើដំណើរតាមផ្លូវជាតិលេខ៦អា រួចបត់ចូលផ្លូវបេតុពីកើតទៅលិ។

មកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហាយឡែនឌ័រ បើកបត់ឆ្លងផ្លូវពីជើងទៅត្បូង បានជ្រុលទៅបុកម៉ូតូពីស្តាំ បណ្តាលឲ្យដួលម៉ូតូម្តាយរបួសដៃជើងធ្ងន់ ចំណែកកូនរបួសស្រាល។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានមកដល់ ភាគីតំណាងតៃកុង និងតំណាងម៉ូតូ បានធ្វើការដោះស្រាយគ្នា ដោយភាគីខាងម៉ូតូរងគ្រោះ សុខចិត្តទទួលថ្លៃព្យាបាលរបួស និងជួសជុលម៉ូតូពីភាគីរថយន្តដើម្បីបញ្ចប់រឿង៕

មតិយោបល់