ព័ត៌មានជាតិ

បុរសម្នាក់ សង្ស័យមានសតិមិនគ្រប់ បានដុតផ្ទះខ្លួនឯងចោល! ជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកទ្រាំង មិនផ្ដល់ព័ត៌មានលម្អិតដល់អ្នកកាសែត

តាកែវៈ មានករណីបុរសម្នាក់ សង្ស័យមានសតិមិនប្រក្រតី បានដុតផ្ទះខ្លួនឯងចោល កើតហេតុនៅវេលាម៉ោង ៦ និង៤៥ នាទីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្គុល ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។

ជនសង្ស័យមានឈ្មោះ នួន លាវ ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

ក្រោយកើតហេតុ ប្រជាពលរដ្ឋបានធ្វើការឃាត់ខ្លួន ជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ច នាំខ្លួនយកទៅសាកសួរ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។

សូមបញ្ជាក់ករណីនេះ ភ្នាក់ងារសារព័ត៌មាន Post News បានតេទូរស័ព្ទសម្ភាសជាមួយជំនាញព្រហ្មទណ្ឌអធិការដ្ឋាននគរបាលស្រុកទ្រាំង ដើម្បីចង់បានព័ត៌មានលម្អិត ប៉ុន្តែបានប្រាប់មកវិញថា កំពុងជាប់ធ្វើរឿងនឹងហើយ ក៏បិទទូរស័ព្ទបាត់ទៅ៕

មតិយោបល់