សំរាប់អ្នកដែលនិយមបរិភោគចំណីអាហារផ្អែមៗ ខាងក្រោមនេះគឺគុណវិបត្តិរបស់ភាពផ្អែមដែលយើងត្រូវដឹង
និងត្រូវផ្តល់នូវភាពសំខាន់ជាបន្ទាន់ ៖
១ . នឹងកើតមានភាពមិនមានតុល្យភាពរបស់ឈាម ជាតិស្ករអាចជ្រាបចូលទៅក្នុងឈាមបានយ៉ាងឆាប់រហ័ស
និងធ្វើឲ្យឈាមមានភាពជាអាស៊ីតកាន់តែច្រើនឡើង ទើបរាងកាយត្រូវសំរួលតុល្យការដោយការទាញយកសារធាតុរ៉ែដែល
រាងកាយសន្សំនៅក្នុងឆ្អឹងមកប្រើប្រាស់ ជាមូលហេតុធ្វើឲ្យកើតរោគឆ្អឹងស្រួយ និងធ្មេញពុក ។
២ . កើតមានការរីកកើននៃជាតិខ្លាញ់ ជាតិស្ករដែលមានច្រើនលើសភាពចាំបាច់នៅក្នុងរាងកាយ នឹងត្រូវប្រែ
សភាពឲ្យក្លាយទៅជាជាតិខ្លាញ់ ហើយនាំទៅសន្សំទុកនៅក្នុងចំណែកផ្សេងៗរបស់រាងកាយ មិនថាតែ ត្រគាក ដើមដៃ ភ្លៅ
ក្បាលពោះ.។ល។…ដែលជាមូលហេតុធ្វើឲ្យកើតជម្ងឺធាត់ដោយកន្លែង ឬធាត់ពេញទាំងដងខ្លួន ។
៣ . កើតមានខ្លាញ់រីកកើនច្រើននៅតាមអវយវះខាងក្នុង ដូចជានៅតាម សសៃឈាម បេះដូង ថ្លើម គ្រលៀន
ធ្វើឲ្យកើតជម្ងឺលើសឈាម ទឹកនោមផ្អែម ខ្លាញ់ញ៉ុកណែននៅក្នុងសសៃឈាមជាដើម ។
៤ . ងងុយគេងច្រើនជាងប្រក្រតី ការបរិភោគផ្អែមជ្រុលពេក នឹងធ្វើឲ្យមានផលប៉ះពាល់ដល់ប្រព័ន្ធការងាររបស់ខួរក្បាល ធ្វើឲ្យរាងកាយមានអារម្មណ៏ទន់ល្វើយ ឆាប់ស្ងាបងងុយគេងងាយជាងអ្នកដទៃ ។
៥ . កើតជម្ងឺរ៉ាំរ៉ៃ ស្ករថែមទាំងអាចធ្វើឲ្យកើតជម្ងឺរ៉ាំរ៉ៃផ្សេងៗទៀតបាន មិនថាតែ កើតមុន ឈឺក្បាលរ៉ាំរ៉ៃ រោគប្រ
កាំង ទឹកនោមផ្អែម ជម្ងឺបេះដូង ជម្ងឺថ្លើម ដែលសុទ្ធតែមានការពាក់ព័ន្ធទៅនឹងការចូលចិត្តបរិភោគផ្អែមទាំងអស់ ។
៦ . ធ្វើឲ្យជម្ងឺឆ្លងមេរោគកាន់តែធ្ងន់ធ្ងរឡើង មេរោគភាគច្រើនប្រើប្រាស់ស្ករធ្វើជាអាហារ នៅពេលយើងបរិភោគ
ស្ករចូលទៅច្រើន វាប្រៀបដូចជាការបង្កើនអាហារឲ្យទៅបណ្តាមេរោគទាំងនោះអ៊ីចឹងដែរ ធ្វើឲ្យមេរោគរីកចំរើនធំធាត់យ៉ាង ល្អ និងធ្វើឲ្យកើតភាពធ្ងន់ធ្ងរដលអ្នកដែលកើតជម្ងឺឆ្លងមេរោគបាន ។
៧ . ធ្វើឲ្យមានសមាធិខ្លី ចំពោះកុមារដែលចូលចិត្តញ៉ាំបង្អែម ឬស្ករច្រើនៗ ក្រៅពីធ្វើឲ្យធ្មេញពុកហើយ នៅធ្វើឲ្យ
កុមារក្លាយទៅជាមនុស្សឆាប់ខឹង និងមានសមាធិខ្លី ។
មតិយោបល់