ព័ត៌មានជាតិ

គ្រូបង្រៀននៅសាលា Bejin International School ដែលជាជនជាតិអាមេរិកម្នាក់ រួមទាំងបុរសជាជនជាតិបារាំងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

ភ្នំពេញៈ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង០១និង៣០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនបរទេស ចំនួន០២នាក់ប្រុសមាន ០២សញ្ជាតិ៖
១.ឈ្មោះ EDWARD MARISPINI ភេទប្រុស អាយុ៥១ឆ្នាំ ជនជាតិអាមេរិក ពីខាងតំណាងស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ពីបទ បង្កការអុកឡុក និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ ជននេះចូលមក ប្រទេសកម្ពុជាលើកដំបូង នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ មុខរបរគ្រូបង្រៀននៅសាលា Bejin International School។ បច្ចុប្បន្នស្នាក់លើសទិដ្ឋាការរយៈពេល ១១ថ្ងៃ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។
២.ឈ្មោះ GARCIA RENAUD ALEXANDRE ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិបារាំង ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ មានសតិមិនប្រក្រតី។ ជននេះចូលមក ប្រទេសកម្ពុជាលើកដំបូង នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ តាមច្រកត្រពាំងគ្រៀល គោលបំណងទេសចរណ៍។ បច្ចុប្បន្ន ស្នាក់នៅលើសទិដ្ឋាការផុតកំណត់នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ និងមានសតិមិនប្រក្រតី។ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

មតិយោបល់