ព្រៃវែងៈ អគ្គិភ័យមួយបានលេបត្របាក់រោងឈើ១កន្លែងសង់អំពីដំបូលឈើសសរបេតុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០១និង០០នាទីថ្ងៃទី១៩ ខែកុម្ភះ ឆ្នាំ២០១៩ ចំណុចភូមិពានាផ្សារ ឃុំក្តឿងរាយ ស្រុកកញ្រ្ជៀច ខេត្តព្រៃវែង។
ម្ចាស់រោងឈើខាងលើមានឈ្មោះ សេង ឡេង ភេទប្រុស អាយុ46ឆ្នាំ នៅភូមិកើតហេតុ
សំភារ:ខូចខាតមាន ឈើនិងសសរជ្រុង តម្លៃ៣០លានរៀលរួមទាំងរោងតម្លៃ២០លានរៀល សរុបទាំងអស់៥០លានរៀល
មូលហេតុ:ម្ចាស់កាប់ព្រៃនិងដុតសម្រាមក្បែរនោះហើយឆាបឆេះពន្លត់មិនឈ្នះ ក៏តេហៅឡានទឺកឲ្យជួយ។
ករណឺនេះរថយន្តពន្លត់អគ្គីភ័យបានមកពន្លត់់ប្រើទឹកអស់៦ឡានបានរលត់ហើយនិងគ្រប់គ្រងសភាពការបាន មិនបណ្តាលឲ្យរាលដាលឆេះកន្លែងផ្សេងទៀតទេ៕
មតិយោបល់