ព័ត៌មានជាតិ

បុរសម្នាក់ចុះជួយក្មេងលង់ទឹក បណ្តាលឲ្យលង់ស្លាប់ខ្លួនឯង

បាត់ដំបងៈ បុរសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម បន្ទាប់ពីគាត់បានចុះទៅជួយស្រង់ក្មេងៗជាច្រើន​នាក់ដែល​កំពុង​លង់ទឹក រហូតដល់លង់ស្លាប់ខ្លួនឯង ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៣និង៣០នាទី ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុច​កកោះរលុះ ខាងលិចភូមិរោគ ឃុំស្ពានស្រែង ស្រុកភ្នំស្រុក ខេត្តបាត់ដំបង ។

សមត្ថកិច្ចនគរបាលមូលដ្ឋាន ដែលបានចុះទៅធ្វើការពិនិត្យសាកសពដល់កន្លែងកើតហេតុ បានឲ្យដឹងថា សាកសពជនរងគ្រោះខាងលើនេះ មាន​ឈ្មោះ សរ សីភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយ ឃុំសរសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

បើយោងតាមប្រភពព័ត៌មានពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះរួមនិងក្រុមគ្រួសារ បាននាំគ្នាមកលេងនៅស្រុក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដោយមានក្មេងៗកូនក្មួយរបស់ជនរងគ្រោះបានចុះលេងទឹក ខណៈនោះស្រាប់តែឃើញក្មេងៗលង់ទឹក ទើបជនរងគ្រោះ​ប្រញាប់​ចុះជួយស្រង់ក្មេងរងគ្រោះម្តងម្នាក់ៗ រហូតជួយសង្គ្រោះអាយុជីវិត បានទាំងអស់គ្នា ។ខណៈដែលជនរងគ្រោះកំពុងនៅកន្លែងទឹកជ្រៅ ហើយទំនងជា​ហត់ខ្លាំងពេកនោះ ក៏លង់ខ្លួនឯងស្លាប់តែម្តង បង្កឲ្យមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងសមត្ថកិច្ចចុះមកធ្វើការពិនិត្យនិងធ្វើកោលស្យវិច្ឆ័យ​ទៅលើ​សាកសពជនរងគ្រោះបានឲ្យដឹងថា សាកសពជនរងគ្រោះពិតជាស្លាប់ដោយសារតែលង់ទឹក ពិតប្រាកដមែន ហើយបច្ចុប្បន្នសាកសព​ជនរងគ្រោះត្រូវ​បានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

%e1%9e%9b%e1%9e%84%e1%9f%8b%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-3%e1%9e%9b%e1%9e%84%e1%9f%8b%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-2%e1%9e%9b%e1%9e%84%e1%9f%8b%e1%9e%91%e1%9e%b9%e1%9e%80%e1%9e%9f%e1%9f%92%e1%9e%9b%e1%9e%b6%e1%9e%94%e1%9f%8b-1

មតិយោបល់