ព័ត៌មានជាតិ

មុខសញ្ញាលួចយ៉ាងសកម្មកក្រើកនៅត្បូងឃ្មុំ សមត្ថកិច្ចឃាត់ខ្លួនបានហើយ រួមជាមួយវត្ថុតាងកាំភ្លើងជ័រ

ត្បូងឃ្មុំៈ កាលពីវេលាម៉ោង ១០និង០០នាទីយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ មួយកើតឡើង ត្រង់ចំណុចខាងកើតភូមិស្អំ ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

បង្កឡើងដោយជនសង្ស័យចំនួន ០៣នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម1j -3774 ធ្វើសកម្មភាពដេញស្ទាក់ធាក់ផ្ដួលម៉ូតូ ម៉ាកសេ១២៥ ពាក់ស្លាកលេខ ភ្នំពេញ1FT9921 របស់ជនរង គ្រោះឈ្មោះ បែង សុត ភេទស្រី អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិចាន់មូល ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅពេលជនរងគ្រោះ ជិះម៉ូតូមកផ្ទះវិញ ក្រោយចេញពីកន្លែងមើលល្ខោន នៅវត្តស្រែតានង ពេលមកដល់កន្លែងកើតហេតុ ត្រូវបានក្រុមជនសង្ស័យស្ទាក់ ប្លន់យកម៉ូតូ ប៉ុន្តែមិនបានសម្រេច។

ក្រោយពីបានទទួលព័ត៌មានភ្លាម កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានចុះធ្វើការស្រាវជ្រាវ
កំណត់មុខសញ្ញា និងបង្ក្រាប ដោយឃាត់ខ្លួន ជនសង្ស័យជាបន្តបន្ទាប់បានចំនួន០៣នាក់។

ទី១.ឈ្មោះ ជា បូណា ភេទប្រុស អាយុ៣០ឆ្នាំ ជាតិខ្មែរ នៅភូមិស្រែតានង ឃុំចាន់មូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
ទី២.ឈ្មោះ វិត សុធា ភេទប្រុស អាយុ ២៤ឆ្នាំ ជាតិខ្មែរនៅភូមិឃុំដូចខាងលើ។
និងទី៣.ឈ្មោះ នុត ហន ភេទប្រុស អាយុ ២៣ឆ្នាំ ជាតិខ្មែរនៅភូមិជីវ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

វត្ថុតាងចាប់យក៖ ឆែកឆេររកឃើញអាវុធខ្លីជ័រ០១ដើម បាញ់គ្រាប់ផាវ និងដង្កាប់០១។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាន នគរបាលស្រុកមេមត់ ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់