កំពង់ស្ពឺៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ដែលរត់ចោលរឺម៉កម៉ូតូដឹកកាំភ្លើងអាកា និងសំភារៈសង្ស័យបំរើឲ្យបទល្មើសមួយចំនួនទៀតនៅស្រុកអូរាំងឪខេត្តត្បូងឃ្មំុនោះ ត្រូវបានកំលាំងនគរបាលខេត្តកំពង់ស្ពឺធ្វើការចាប់ខ្លួនបានហើយនៅថ្ងៃទី៨ នេះបន្ទាប់បើកការស្រាវជ្រាវទ្រង់ទ្រាយធំរបស់ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយកំលាំងនគរបាលបណ្តាខេត្តដែលពាក់ព័ន្ធ។
ជនសង្ស័យខាងលើមាន ឈ្មោះ តឹក សំអុល ភេទប្រុស អាយុ២២ ឆ្នាំ រស់ មុខរបរជាយោធានៅកងរថក្រោះ រស់នៅភូមិព្រៃធំ ឃំុមហាសាំង ស្រុកកោះអណ្តែត ខេត្តតាកែវ ។
សូមរំលឹកថា កាលពីថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង ០៩និង៣០នាទីយប់ នៅគោលដៅត្រួតពិនិត្យភូមិលេខ២ ឃុំគងជ័យ ស្រុកអូររាំងឪ មុខសញ្ញា០៣នាក់ជិះរ៉ឺម៉កម៉ូតូ បានបើកគេចពីសមត្ថកិច្ច ហើយរត់គេចខ្លួនក្នុងខណៈសមត្ថកិច្ចដេញតាមពីក្រោយ។
នៅក្នុងនោះដែរ សមត្ថកិច្ចរកឃើញវត្ថុតាង និងដកហូតបាន គឺមានអាវុធAK47 ផលិតនៅប្រទេសចិនចំនួន០២ដើម បង់ចំនួន០២, គ្រាប់ចំនួន ៣២គ្រាប់ ដោយច្រកក្នុងការ៉ុង កន្ត្រៃកាត់ដែកចំនួន០១ រួមជាមួយសម្ភារៈសំណង់ផ្សេងៗទៀត។ តាមការស្រាវជ្រាវ សមត្ថកិច្ចចាប់បានម្នាក់ និងកំពុងបន្តចាប់មុខសញ្ញាផ្សេងទៀតក្រុមនេះទើបចេញពីពន្ធនាគារ៕
មតិយោបល់