ព័ត៌មានជាតិ

រថយន្ត បុកម៉ូតូពីក្រោយ នៅកៀនស្វាយ ស្លាប់ម្នាក់ភ្លាមៗនៅនឹងកន្លែង

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្ត ហ៊ីយ៉ាន់ដាយពណ៌ .ស គ្មានស្លាកលេខមួយគ្រឿង បានទៅបុកនឹងម៉ូតូមួយគ្រឿងពេញទំហឹងពីក្រោយបណ្តាលឲ្យអ្នកបើកបរម៉ូតូនោះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៦ និង១០នាទីល្ងាច ថ្ងៃទី០៨ ខែកក្កដា នៅចំណុចន្លោះគីឡូម៉ែត្រលេខ38.39ភូមិព្រែកតាកែវ2 ឃុំសំរោងធំស្រុកកៀនស្វាយខេត្តកណ្តាល។

បើតាមសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះសៅ ឧី រតនៈ ភេទប្រុស អាយុ22 ឆ្នាំ នៅភូមិព្រែកថ្មីឃុំរកាខ្ពស់ស្រុកស្អាងខេត្តកណ្តាល ជិះម៉ូតូមាកC125ពណ៌ ខ្មៅ ស្លាកលេខ កណ្តាល 1.N.75.31។ ចំណែករថយន្ត គឺបើកបរទិសដៅអ្នកលឿងភ្នំពេញមកដល់ចំណុចខាងលើដោយទិសដៅស្របគ្នា ក៏បានប៉ះម៉ូតូពីក្រោយបណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូកន្លែងកើតហេតុ រួចម្ចាស់រថយន្ត ក៏បើកទ្វារឡានគេចបាត់ស្រមោល៕

មតិយោបល់