ព័ត៌មានជាតិ

រថយន្តសាំងយ៉ុងមួយគ្រឿង ចតទុកចោល ស្រាប់ចេញផ្សែងខ្មួលខ្ញាញ់ឆេះ ផ្អើលទាំងព្រឹក

ភ្នំពេញ: រថយន្តសាំយ៉ុងមួគ្រឿង បានឆ្លងចរន្តអគ្គិសនី ឆាបឆេះខណ:ម្ចាស់ចតទុកចោល បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្បែរនោះ និងសណ្តាប់ធ្នាប់ខណ្ឌ ចេញអន្តរាគមន៍ពន្លត់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹក​ ថ្ងៃទី២១​ ខែកុម្ភ:​ ឆ្នាំ២០១៩ ត្រង់ចំណុចខាងក្រោយព្រះវិហារឥស្លាម ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ។

តាមប្រភពព័ត៌មានឲ្យដឹងថា រថយន្តខាងលើ ត្រូវបានម្ចាស់ចតទុកចោល ដោយមិនបានបញ្ឆេះនោះទេ ស្រាប់តែក្រោយមកក៏ឆ្លងចរន្តភ្លើងឆេះ ចេញជាផ្សែងខ្មួលខ្មាញ់តែម្ដង បង្កឲ្យមានការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋដែលឃើញហេតុ និងសណ្តាប់ធ្នាប់ខណ្ឌដូនពេញ ចេញម៉ូតូទឹក (ម៉ូតូកង់បី) ទៅពន្លត់ជាច្រើនគ្រឿង ទើបរលត់ទាំងស្រុង៕

មតិយោបល់