ព័ត៌មានជាតិ

ទៀតហើយ! ក្មេងស្រីអាយុ៣ឆ្នាំម្នាក់តាមម្តាយទៅធ្វើការនៅឡក្បឿង ភ្លេចខ្លួនចុះលេងទឹកស្រះលង់ស្លាប់ទាំងព្រឹក

កំពង់ធំ: លោកអធិការរងទទួលផ្នែកសេនាធិការ ស្រុកកំពង់ស្វាយ បានប្រាប់Post Newsថា មានក្មេងស្រីអាយុ៣ឆ្នាំម្នាក់ បានលង់ទឹកស្លាប់បាត់បងជីវិតយ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុច ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកពំង់ធំ។

ក្មេងស្រីរងគ្រោះខាងលើនេះ មានឈ្មោះ ហុន វិសាល ភេទស្រី អាយុ៣ឆ្នាំ រស់នៅភូមិឫស្សីជះ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ក្នុងនោះដែរមូលហេតុគឺ មកពីក្មេងស្រីរងគ្រោះតាមម្ដាយទៅធ្វើកម្មករ(ឡ)ក្បឿងហើយចុះលេងទឹកស្រះ ទើបបណ្ដាលឲ្យលង់ទឹកស្លាប់បែបនេះ៕

មតិយោបល់