បន្ទាយមានជ័យៈ នៅវេលាម៉ោង ៧ និង៣០នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ យ៉ាងហោចណាស់មនុស្សចំនួន១១នាក់ បានពុលនំបញ្ចុក និងបាញ់ស៊ុង ក្រោយពេលទទួលទានរួច នៅភូមិចារលើ ឃុំ ទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
ប្រជាពលរដ្ឋដែលបានហូបនំបញ្ចុក និងបាញ់ស៊ុងខាងលើ៖
១/-ឈ្មោះ ព្រឿម លេខ ភេទស្រី អាយុ ៥៩ឆ្នាំ
២/-ឈ្មោះ លឿ មឿន ភេទប្រុស អាយុ ៤៨ឆ្នាំ
៣/-ឈ្មោះ ភឿន តុលា ភេទប្រុស អាយុ ១១ឆ្នាំ
៤/-ឈ្មោះ សូត្រ ចាន់រ៉ា ភេទស្រី អាយុ ០៨ឆ្នាំ
៥/-ឈ្មោះ ទាំ ចាន់រះ ភេទស្រី អាយុ ០៨ឆ្នាំ
៦/- ឈ្មោះ វេត សាគិត ភេទស្រី អាយុ ២៣ឆ្នាំ
៧/-ឈ្មោះ វេ ចិន ភេទស្រី អាយុ ០៤ឆ្នាំ
៨/-ឈ្មោះ ភ្លី លក ភេទស្រី អាយុ ០៣ឆ្នាំ
៩/-ឈ្មោះ ភ្លី នុត ភេទស្រី អាយុ ១៥ឆ្នាំ
១០/-ឈ្មោះ ភ្លី ជូអ៊ីង ភេទស្រី អាយុ ០៤ឆ្នាំ
១១/-ឈ្មោះ ឡង សួង ភេទស្រី អាយុ ៥៤ឆ្នាំ
អ្នកទាំង១១ រស់នៅភូមិឃុំ កើតហេតុខាងលើ។
សមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះ បានទៅទិញនំបញ្ចុក និងបាញ់ស៊ុង មានបន្លែសណ្ដែកគួរ សណ្ដែកបណ្ដុះ និងផ្លែល្ហុង ដែលមានអ្នកលក់ឈ្មោះ យី ប៉ាក ភេទស្រី អាយុ៤៣ឆ្ នាំរស់នៅភូមិចារលើ ហើយជាទម្លាប់ គាត់ទិញហូបជារៀងរាល់ថ្ងៃ មិនដែលមានបញ្ហាទេ។ ស្រាប់តែនៅ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រោយពីហូបរួច នៅវេលាម៉ោងប្រហែលជា១២ ថ្ងៃត្រង់ ពួកគាត់មានអាការៈវិលមុខ ក្អួតចង្អោរ ហើយត្រូវបានដឹក យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែក ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
តាមការឲ្យដឹងពីបុគ្គលិកពេទ្យ ប្រជាពលរដ្ឋទាំងនោះ ពុំមានអាការៈធ្ងន់ធ្ងរទេ ប៉ុន្តែពេលនេះ គ្រូពេទ្យមិនទាន់ឲ្យចេញ ព្រោះនៅតាមដានមើលពីស្ថានភាពជំងឺសិន។ ក្នុងហេតុការណ៍ពុលនេះ គេនៅមិនទាន់ដឹងពីមូលហេតុ នៃការពុលនៅឡើយទេ។
បើតាមការបញ្ជាក់ពីស្ត្រីអ្នកលក់ គឺគាត់លក់ជារៀងរាល់ថ្ងៃ មិនដែលមានបញ្ហាអ្វីនោះឡើយ ទើបតែលើកនេះ បែរជាមានអ្នកពុលទៅវិញ ។ ជាមួយគ្នានោះដែរ លោកអធិការនគរបាល ស្រុកព្រះនេត្រព្រះ បានណែនាំដល់អ្នកលក់នំបញ្ចុក ក៏ដូចជាបាញ់សុងទាំងអស់ មេត្តាលៀងបន្លែឲ្យស្អាត និងមានអនាម័យខ្ពស់ ជៀសវាង ប៉ះពាល់ដល់សុខភាពអ្នកទទួលទាន៕
មតិយោបល់