ព្រះវិហារៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ២រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៩ មន្រ្តីជំនាញសាខាកាំកុងត្រូលខេត្តព្រះវិហារ បានសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ដោយបានត្រួតពិនិត្យទៅលើទំនិញវេចខ្ចប់ស្រាប់នៅតាមបណ្ដា ផ្ទះលក់ទំនិញនានា ក្នុងសង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញមានផលិតផលទំនិញ ហួសកាលបរិច្ឆេទប្រើប្រាស់ រួមមាន៖
– ទឹកក្រូចចម្រុះ ចំនួន ៤៩ កំប៉ុង-ដប ស្មើនឹង ២៥ លីត្រ
– អ៊ីឈីតាន់ ចំនួន ០៧ ដប ស្មើនឹង ២.៨ លីត្រ
– នំស្រួយលីលី ចំនួន ៣៦ កញ្ចប់ ស្មើនឹង ០.៧៩២ គីឡូក្រាម
– សណ្តែកសៀងកញ្ចប់ ចំនួន ១៤ កញ្ចប់ស្មើនឹង ០.៤២ គីឡូក្រាម
បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទំនិញទាំងនោះ យកមករក្សាទុកនៅស្នាក់ការ ដើម្បីចាត់ចែងតាមនីតិវិធី ហើយបានឱ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ហួសកាលបរិចេ្ឆទប្រើប្រាស់បន្តទៀត ករណីមិនរាងចោលនឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់