(ម៉ូស្គូ)៖ ក្រសួងការពារជាតិរុស្ស៊ី នៅថ្ងៃចន្ទនេះបានអះអាងថាកងទ័ពអាកាសរបស់ខ្លួន បានត្រួតត្រាដែនអាកាសទាំងស្រុង នៅក្នុងទឹកដីអ៊ុយក្រែន ខណៈប្រតិបត្តិការយោធារបស់លោក ពូទីន ឈានចូលថ្ងៃទី៥ ហើយ។
បើតាមក្រសួងការពារជាតិរុស្ស៊ី, កងទ័ពអាកាសរុស្ស៊ីបានបង្កើតការត្រួតត្រាដែនអាកាសទាំងអស់ នៅលើទឹកដីអ៊ុយក្រែន រួមទាំងដណ្ដើមបាន ទីតាំងជាច្រើនកន្លែង នៅក្នុងទីក្រុង Berdyansk និងទីក្រុង Enerhodar ព្រមទាំងដែនដីនៅជុំវិញរោងចក្រថាមពលនុយក្លេអ៊ែរមួយ ក្នុងទីក្រុង Zaporizhiya ស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសអ៊ុយក្រែនផងដែរ៕
ប្រភព៖ RT



មតិយោបល់