ព្រឹកស្អែកកម្ពុជានឹងទទួល បាន វ៉ាក់សាំង Sinovac ចំនួន ២លានដូសបន្ថែម ទៀតជាជំនួយ ដ៏ថ្លៃថ្លា របស់រដ្ឋាភិបាលនិងប្រជាជនចិន

(ភ្នំពេញ)លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បាន បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៏ជាតិកម្ពុជាថា នៅព្រឹកថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ស្អែកនេះ កម្ពុជានឹងទទួល បាន វ៉ាក់សាំង Sinovac ចំនួន ២ លាន ដូសបន្ថែម ទៀត ដែល ជា ជំនួយ ដ៏ ថ្លៃថ្លា របស់រដ្ឋាភិបាលនិងប្រជាជនចិនផ្តល់ ជូន រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែល ឯកឧត្តម បានអញ្ជើញ មក បំពេញ ទស្សនកិច្ច នៅ កម្ពុជា កាលពីពេល ថ្មីៗ កន្លង ទៅ នេះ ។

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *