ព័ត៌មានជាតិ

ដឹកច្រើនពេក បើកលឿន ស្រវឹងផង គេចពីម៉ូតូផង រថយន្តដឹកទំនិញខឹងប្រាស់ដេក ចាក់អីវ់ាន់ចោលអស់

ភ្នំពេញៈ រថយន្តដឹកទំនិញមួយគ្រឿងបានក្រឡាប់ផ្ងាជើងដោយសារតែដឹកលើសចំនួនផ្ទុក ហើយបើករក្នុងស្ថានភាពស្រវឹងទៀត ខណៈមកដល់ចំណុចកើតហេតុបានវ៉ាក់នឹងម៉ូតូមួយគ្រឿងនៅពីមុខ ក៏ព្យាយាមគេចទាញចង្កូតមួយទំហឹង ក្រឡាប់ផ្ងារជើងច្រងាង ខ្ទាតទំនិញរាយប៉ាយពេញផ្លូវ ប៉ុន្តែសំណាងល្អមិននរណាម្នាក់រងរបួសនោះទេ។

ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១០ និង៣០នាទីយប់ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើបណ្តោយផ្លូវ វេងស្រេង ទល់មុខនិងរោងចក្រ៦ជាន់ ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ៕

មតិយោបល់