ព័ត៌មានជាតិ

បើកលឿនពេកពេលដល់ផ្លូវកោង កុំតែបានមួកសុវត្ថិភាព កុំអី!

ភ្នំពេញៈ យុវជនម្នាក់ បានបើកម៉ូតូលឿនដូចហោះ ពេលដល់ចំណុចផ្លូវកោងយកចង្កូតមិនបាន ក៏បានដួលបោកទៅនឹងថ្នល់របួសធ្ងន់ហូរឈាមរហាច ប៉ុន្តែដោយសំណាងល្អពាក់មួកការពារសុវត្ថិភាព កុំអីប្រហែលជាបោកក្បាលស្លាប់បាត់ទៅហើយ។

ហេតុការណ៍បើកបរលឿនខ្វះការប្រុងប្រយ័ត្ននេះ បានកើតឡើងកាលពីវេលាម៉ោង ១២ និង០៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ នៅចំណុចខាងជើងស្ពានស្ទឹងមានជ័យ លើផ្លូវ ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដោយនៅវេលាកើតហេតុខាងលើ គេបានឃើញយុវជនម្នាក់ ជិះម៉ូតូម៉ាក ស្កូបពី ពណ៌ក្រហមមួយគ្រឿងយ៉ាងលឿន ទំនងជាស្ថិតក្នុងអាការៈស្រវឹងផង យកចង្កូតមិនទាន់ ក៏ដួលបោកនឹងថ្នល់តែម្តង។

ក្រោយកើតហេតុ យុវជនរងគ្រោះខាងលើ ក៏ត្រូវរថយន្តសង្គ្រោះដឹកទៅសង្គ្រោះផងដែរ៕

មតិយោបល់