ប្រសិនបើអ្នកពិបាកធ្វើខ្លួនឲ្យទាន់សម័យ មានវិធីសាមញ្ញមួយទៀតក្នុងការជ្រើសរើសគ្រឿងលម្អខ្លួនសម្រាប់កូនក្រមុំ។ គ្រឿងលម្អខ្លួនទាំងនោះមានដូចជា ស្បែកជើង ឈុតក្នុង គ្រឿងអលង្ការ ស្បៃគ្រប់មុខ បូរសម្រាប់ដាក់លើក្បាល សុទ្ធតែជាគ្រឿងចំបាច់សម្រាប់ធ្វើការតុបតែងឲ្យកូនក្រមុំ។
១ ស្បែកជើងសម្រាប់ពាក់ក្នុងកម្មវិធី
ប្រសិនបើរ៉ូបអាពាហ៍ពិពាហ៍របស់កូនក្រមុំវែងដល់ដី គឺពិបាកក្នុងការបញ្ចេញម៉ូដស្បែកជើងណាស់។ ដូច្នេះអ្នកត្រូវចេះជ្រើសរើសស្បែកជើងឲ្យបានត្រឹមត្រូវជាពិសេសគឺម៉ូតតែម្តង និងកែងឲ្យខ្ពស់បន្តិច។ លើសពីនេះទៅទៀតទំហំស្បែកជើងក៏ជាកត្តាដ៏សំខាន់ព្រោះអ្នកត្រូវប្រើប្រាស់វាពេញមួយថ្ងៃ ហើយត្រូវជ្រើសរើសស្បែកដែរទន់ ប្រសិនជាអាចសាកល្បងពាក់មុនពីរបីថ្ងៃទើបល្អ។
២. បូរម្រាប់ពាក់លើក្បាល
កូនក្រមុំភាគច្រើនជ្រើសរើសម្កុដជាគ្រឿងពិសេសសម្រាប់ពាក់លើក្បាល ព្រោះពួកគេយល់ថាវាស្រស់ស្អាតគួរឲ្យស្រឡាញ់ ប៉ុន្តែមិនមែនមនុស្សម្នាក់ៗពាក់ទៅសមគ្រប់គ្នានោះទេ។ ចំណុចសំខាន់បំផុតត្រូវចេះមើលស្ទាយតុបតែរបស់ខ្លួន និងម៉ូតសក់ថាត្រូវប្រើគ្រឿងតុបតែអ្វីទើបសម។
៣. ស្បៃមុខ
កូនក្រមុំនាពេលបច្ចុប្បន្ននេះមានជម្រើសកាន់តែច្រើនសម្រាប់ការជ្រើសស្បៃសម្រាប់គ្រប់មុខ ប៉ុន្តែគ្រឿងទាំងនោះមិនចាំបាច់ទេក្នុងការប្រើប្រាស់។ ប្រសិនបើរ៉ូបអាពាហ៍ពិពាហ៍ និងស្ទាយម៉ូដសក់ពិបាកយកស្បៃពីលើគ្រប់ពីលើ កូនក្រមុំមិនបាច់គ្រប់ក៏បាន។
៤. គ្រឿងអលង្ការ
ក្នុងការជ្រើសរើសគ្រឿងអលង្កការសម្រាប់កូនក្រមុំអ្នកត្រូវជ្រើសឲ្យស៊ីជាមួយនឹងរ៉ូបរបស់កូនក្រមុំ។ ហើយការប្រើគឺដើម្បីបញ្ចេញពន្លឺផ្លេកៗនៅជុំវិញក ជាជាង កទទេគ្មានអ្វីពាក់សោះ។
៥.ឈុតក្នុង
ក្នុងពេលតែងខ្លួនអ្នកត្រូវពាក់អាវទ្រនាប់ដែលឥតខ្សែ ទើបងាយស្រួលស្លៀករ៉ូបដែលអាចបញ្ចេញសាច់ខ្នង និងផ្នែកដើម្បីទ្រូងបាន៕
ចុចទីនេះមើលប្រភពដើមសហការជាមួយនឹងដំណឹង
មតិយោបល់