ស៊ីរីៈ ទូរទស្សន៍ជាតិស៊ីរី បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣០ នាក់បានស្លាប់និង ១៤០ នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃសុក្រ នៅពេលដែលពួកឧទ្ទាម បានវាយប្រហារគ្រាប់កាំភ្លើងត្បាល់ នៅស្រុកមួយ ក្នុងទីក្រុងអាឡេប៉ូ ភាគខាងជើងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួរ ចេញផ្សាយនៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦។
គ្រាប់កាំភ្លើងធំបានធ្លាក់ទៅលើតំបន់លំនៅដ្ឋាន ជាផ្នែកមួយនៃភាគខាងជើងទីក្រុងអាទ្បេប៉ូ ដែលរដ្ឋាភិបាលគ្រប់គ្រង នេះបើតាមរបាយការណ៍បានឲ្យដឹង។
ការវាយប្រហារនេះ ត្រូវបានផ្អាកបាញ់ បន្ទាប់ពីការប្រកាសរបស់រដ្ឋាភិបាលដោយឯកតោភាគី គឺ ដើម្បីបញ្ចប់សង្គ្រាមនៅពេលពាក់កណ្តាលអត្រាតថ្ងៃសុក្រ។
កងទ័ពរដ្ឋាភិបាល នៅជិតតំបន់ដែលងាយនឹងការកាត់ផ្តាច់ផ្លូវ Castello ដែលជាផ្លូវតែមួយគត់ សម្រាប់តភ្ជាប់តំបន់ផ្គត់ផ្គង់របស់ក្រុមឧទ្ទាម នៅជនបទភាគខាងជើងនៃខេត្តអាឡេប៉ូ និងផ្នែកភាគខាងកើតនៃទីក្រុងអាឡេប៉ូ។
គួរបញ្ជាក់ដែរថា ទីក្រុងអាឡេប៉ូមានទីតាំងស្ថិតនៅជិតព្រំដែន ជាមួយប្រទេសតួកគី វាជាទីក្រុងធំបំផុត របស់ប្រទេសស៊ីរី ដែលឥទ្បូវនេះ វាជាតំបន់សេដ្ឋកិច្ចពិសេស។ មកទល់ពេលនេះ វាបានក្លាយជាចំនុចប្រសព្វ នៃការប៉ះទង្គិចគ្នារវាងកងទ័ពស៊ីរី និងពួកឧទ្ទាម៕
មតិយោបល់