ព័ត៌មានជាតិ

អាសូរណាស់! ទៅពន្លត់ភ្លើងឆេះចំការ បែជាខ្យល់គរស្លាប់ចោលគ្រួសារទៅវិញ

ពោធិ៍សាត់: ​​បុរសវ័យចំណាស់ម្នាក់ទៅពន្លត់ភ្លើងឆេះព្រៃចម្ការក្រូចបែជាខ្យល់គរស្លាប់បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១និង៣០នាទី ថ្ងៃ ទី២២ ខែកុម្ភះ ឆ្នាំ ២០១៩ នៅចំណុចអូរទីង ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។

ជនរងគ្រោះមាន ឈ្មោះ អ៊ឹម អ៊ីឡា (សូយ ) ភេទ ប្រុស អាយុ ៦៧ ឆ្នាំ រស់នៅភូមិ ពោធិ៍អណ្តោក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទៅពន្លត់ភ្លើងព្រៃឆេះចម្ការក្រូចមិនដឹងយ៉ាងមិចទើបបណ្តាលឲ្យខ្យល់គរ ស្លាប់នៅហ្នឹងកន្លែងតែម្តង រួចមកភ្លើងបានឆាបឆេះរោលសាកសព ចំជើង និងខ្លួនអស់មួយចំហៀងទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចនិងអជ្ញាធរមូលដ្ឋានបានចុះទៅកន្លែងកើតហេតុធ្វើការពិនិត្យរួចទើបប្រគល់សពជូនក្រុមគ្រួសារដឹកទៅធ្វើបុណ្យនៅភូមិតាមប្រពៃណី៕

មតិយោបល់