ព័ត៌មានជាតិ

រាំធុងបាស់ក្នុងវត្តនាឱកាសបុណ្យកាន់បិណ្ឌបង្កជាហិ-ង្សាវា-យគ្នាផ្អើលពេញវត្តទីបំផុតត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួន…

បាត់ដំបង:កាលពីថ្ងៃពុធ១២រោចខែភទ្របទឆ្នាំថោះបញ្ចស័កព.ស.២៥៦៧ត្រូវនឹងថ្ងៃទី១១ខែតុលាឆ្នាំ២០២៣ វេ លាម៉ោង ១០និង៥០ នាទីអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នង ការ នៃស្នងការ ដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកឧត្តមសេនីយ៍ត្រី លឹម ពុទ្ធីឡា ស្នងការរងផែនការងារ នគរបាលព្រហ្ម ទ័ណ្ឌលោកវរសេនីយ៍ទោ ហេងបារាំងអធិការនគរបាលស្រុកភ្នំព្រឹកបានដឹកនាំកម្លាំងក្នុងអង្គភាពរួមជាមួយកម្លាំង ប៉ុស្តិ៍នគរបាលរដ្ឋបាលផង បានធ្វើការនាំខ្លួនបុរសចំនួន ០៦នាក់មកកាន់អធិការដ្ឋាននគរបាល ស្រុកដើម្បីធ្វើ ការសាក សួរ ស្រាវជ្រាវជុំវិញករណីបង្កហិង្សាដោយចេតនា មានស្ថានទម្ងន់ទោសនិងធ្វើឱ្យខូចខាតដោយចេត នា នូវទ្រព្យសម្បត្តិអ្នកដទៃ ដែលបុរសទាំង០៦នាក់ នោះគឺ៖
១-ឈ្មោះហេង បូរិន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ កម្មករ
២-ឈ្មោះ ហេង បូរិទ្ធ ភេទប្រុស អាយុ២៤ ឆ្នាំ មុខរបរ កម្មករ
៣-ឈ្មោះជួន ចន្ថា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកសិករ(រងបួសដាច់រយះក្បាលខាងក្រោយចំនួន០៦ថ្នេរ និង ដាច់រលាត់ស្បែកខ្នង)
៤-ឈ្មោះមីន ស្រីនភេទប្រុស អាយុ២៨ ឆ្នាំ មុខរបរ កសិករ
៥-ឈ្មោះជួន សំណាង ភេទប្រុស អាយុ២៣ឆ្នាំមុខរបរកសិករ អ្នកទាំង ០៥ នាក់ខាងលើរស់នៅភូមិអន្លង់ មៀន ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
៦-ឈ្មោះស៊ឹម សុខី ភេទប្រុសអាយុ២០ឆ្នាំមុខរបរកម្មករមានទីលំនៅភូមិដីល្អឃុំអូររំដួលស្រុកភ្នំព្រឹកខេត្ត បាត់ ដំបង សង្ស័យជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ទៅវិញ ទៅ មក)និងធ្វើឱ្យខូចខាត ដោយ ចេតនា (វា-យម៉ូតូ) ។

សូមជម្រាបជូនថាមូលហេតុដែលនាំខ្លួនបុរសទាំង ០៦នាក់នេះមកធ្វើការសាកសួរនេះគឺកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ២០និង ២៥ នាទី នៅចំណុចវត្តគ្រួសក្រហម ស្ថិតក្នុងភូមិគ្រួស ក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានករណីហិ-ង្សាដោយចេតនាមានស្ថានទម្ងន់ទោស(បង្កទៅវិញទៅមក)និងធ្វើឱ្យខូចខាតដោយចេតនា (វា-យម៉ូតូ)កើតឡើងចំនួន០១លើកបង្កឡើងដោយជនសង្ស័យចំនួន០៧នាក់បានធ្វើសកម្មភាពប្រតាយប្រតប់ គ្នា ទៅវិញទៅមក ដោយប្រើប្រាស់កាំ-បិ-តប៉័-ង-តោ និង ដំ-ប-ងកំណាត់ឬស្សី បណ្តាលឱ្យ រងរបួសទាំងសងខាងនិងធ្វើឱ្យឈ្មោះជួនចន្ថាភេទ ប្រុសអាយុ៣១ឆ្នាំរងបួសត្រង់ក្បាលផ្នែកខាងក្រោយបែកឈា-មនិងឈ្មោះ វឿន វ៉ាន់សាក់ ភេទប្រុស អាយុ ២៤ឆ្នាំ រងរបួសធ្ងន់ និង ខូចខាតម៉ូតូ០១ គ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅស៊េរីឆ្នាំ២០០៨ ពាក់ ស្លាកលេខ ភ្នំពេញ 1AD-7554 (បែ-កកាទែម៉ា ស៊ីន តាប្លូ និង បែ-កក្បា-លម៉ូតូ)ហើយត្រូវ បាន ក្រុមគ្រួសារបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុកសំ ពៅលូន។

នៅពេលកើតហេតុភ្លាមៗសមត្ថកិច្ចនគរបាល បានទទួលនូវព័ត៌មាននេះនិងផ្តើមធ្វើការស្រាវជ្រាវរហូតនាំខ្លួនពួកគេមកកាន់អធិការដ្ឋានដើម្បីធ្វើការស្រាវជ្រាវ ហើយតាមរយ:លទ្ធផលនេះ គឺគេបានឆ្លើយសារភាពថា ពិតជា បានធ្វើសកម្មភាពដូចខាងលើពិតប្រាដកមែន ដែលមូលហេតុនោះគឺផ្តើមឡើងដោ យ ការរាំធុងបាស់ប៉ះគ្នានៅក្នុងវត្ត ហើយ ក្នុងនោះសមត្ថកិច្ចដកហូតបាន កាំ-បិ-តប៉័-ង-តោ ប្រវែង ៣៤ សង់ទីម៉ែត្រ ចំនួន ០១ កំណាត់ឬស្សី ប្រវែង ១០៥សង់ទីម៉ែត្រ ទំហំ ២៤ សង់ទីម៉ែត្រ ចំនួន០១ ដើម និងម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីមពណ៌ខ្មៅ ស៊េរីឆ្នាំ ២០០៨ លេខតួលេខម៉ាស៊ីន8357973 ពាក់ស្លាក លេខភ្នំពេញ 1AD.7554(បែ-កកាទែម៉ាស៊ីនតាប្លូ និងបែ-កក្បា-លម៉ូតូ )។

បច្ចុប្បន្នជនសង្ស័យចំនួន ០៦នាក់ រួមទាំងវត្ថុតាង សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកកាន់ ការិយាល័យជំនាញ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ច្បាប់៕

មតិយោបល់