ព័ត៌មានជាតិ

ស្រីស្រស់បើករថយន្តលឿនដូចហោះ រ៉េចង្កូចបុករះគម្របលូ បង្គោលភ្លើងបាក់រាប

ភ្នំពេញ: នារីស្រស់ស្អាត​ដូចតារាម្នាក់បើករថយន្តលឿនផ្តាច់ព្រលឹង រ៉េចង្កូតទៅបុកគម្របលូបែកកង់មុខ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបនិងខ្ទេចរថយន្តមើលលែងយល់ កាលពីវេលាម៉ោង ២រំលងអាធ្រាតឈានចូលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៦ នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី មុខក្រុមហ៊ុនលក់រថយន្ត LAND ROVER ក្បែរវត្តទឹកថ្លា ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភព​ឲ្យដឹងថា នារីស្រស់ស្អាតម្នាក់ទំនងជាស្រវឹងស្រា ​ខណ:បើករថយន្ត ម៉ាកលុចស៊ីស (Lexus RX 300) មួយគ្រឿង ពណ៌​ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2z-9456 ក្នុងល្បឿនលឿន រ៉េចង្កូតទៅបុកគម្របលូ បណ្តាលឲ្យរថយន្តបែកកង់មុខ ជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បាក់រាបដល់ដី រីឯរថយន្តមើលលែងយល់ តែសំណាងល្អ នារីរូបនោះគ្រាន់តែរងរបួសស្រាល។

ក្រោយ​កើតហេតុ គេឃើញ​កម្លាំងសមត្ថកិច្ច​បាន​ចុះអន្តរាគមន៍​ភ្លាម​ៗ​ ដោយ​​ធ្វើការ​​ត្រួតពិនិត្យ​ និងវាស់វែង​ចំនុចកើតហេតុ និងសាកសួរ​នារីជាជន​បង្ក ដើម្បីដោះស្រាយគ្នាទៅតាមនីតិវិធី​៕

មតិយោបល់