ព័ត៌មានជាតិ

Update៖ លាយរំសេវខុសបច្ចេកទេស ផ្ទុះកាំជ្រួច ដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងរន្ធត់

តាកែវ: កាលពីព្រឹកថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតក្នុងភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ មានករណីផ្ទុះកាំជ្រួច បុរសម្នាក់ ដាច់ក្បាលចេញពីខ្លួន ស្លាប់យ៉ាងរន្ធត់។

ជនរងគ្រោះឈ្មោះ កែវ ឈិន អាយុ ៥០ឆ្នាំ មុខរបរអ្នកធ្វើកាំជ្រូចលក់គ្រប់ធុន មានទីលំនៅកន្លែងកើតហេតុ។

មូលហេតុ៖ មកពីលាយរំសេវខុសបច្ចេកទេស ដែលនាំឲ្យកាំជ្រូចផ្ទុះ បណ្ដាលឲ្យសាកសពជនរងគ្រោះ ដាច់ខ្ទេចខ្ទី។ យ៉ាងណាមិញ ករណីនេះ សមត្ថកិច្ច កំពុងតែបន្តសាកសួរ ប្រពន្ធជនរងគ្រោះ និងអ្នកនៅក្នុងហេតុការណ៍នេះបន្តទៀត៕

មតិយោបល់