ព័ត៌មានជាតិ

ស្ត្រីម្នាក់ ដើរឆ្លងផ្លូវពេលយប់ ត្រូវម៉ូតូបុកស្លាប់មួយរំពេច…

កណ្តាល: ករណីគ្រោះថ្នាក់ចរាចរណ៍ នៅវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី២២ ខែកុម្ភ: ឆ្នាំ២០១៩ ត្រង់ចំណុចផ្លូវលេខ២១​ ស្ថិតនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង​ ខេត្តកណ្តាល។

ម៉ូតូ០១គ្រឿងម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល1AA–8159 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (របួសសន្លប់បាត់ស្មារតី ត្រូវបានមិត្តភក្ដិ បញ្ជូនទៅពេទ្យបាត់មុនសមត្ថកិច្ចទៅដល់) បានជិះម៉ូតូជ្រៃធំទៅតាខ្មៅ។

លុះមកដល់កើតហេតុ បានបុកអ្នកថ្មើរជើងឈ្មោះ សុក សាវ៉ន ភេទស្រី អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងដើរឆ្លងថ្នល់ ពីលិចមកកើត បណ្ដាលឲ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

សពជនរងគ្រោះ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ មូលហេតុ៖ អ្នកបើកបរម៉ូតូ បើកបរលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានចុះទៅពិនិត្យ និងវាស់វែងទីកន្លែងកើតហេតុ រួចយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងទៅតាមនីតិវិធីនៃច្បាប់៕

មតិយោបល់