ប៉ាគីស្ថានៈ អ្នកនាំពាក្យមួយរូប បាននិយាយថា កងកម្លាំងប៉ាគីស្ថាន ខ្លួនត្រៀមរួចជាស្រេច ដើម្បីការពារប្រឆាំងនឹងការវាយប្រហារណាមួយរបស់ឥណ្ឌា ហើយនឹងឆ្លើយតបជាមួយកងកម្លាំងយ៉ាងពេញទំហឹង ប្រសិនបើរឿងមួយនេះកើតឡើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។
ការលើកទ្បើងនេះ បានធ្វើទ្បើងមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រីលោក Imran Khan បានអនុញ្ញាតឲ្យពួកយោធាចាប់ផ្តើមការត្រៀម ដើម្បីរៀបចំសម្រាប់ការវាយប្រហារមួយ។
ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង រវាងប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ ឧត្តមសេនីយ៍លោក Asif Ghafoor បាននិយាយកាលពីថ្ងៃសុក្រថា «យើងគ្មានចេតនាបង្កើតសង្រ្គាមនោះទេ ប៉ុន្តែយើងនឹងឆ្លើយតប ដោយកងកម្លាំងទាំងស្រុង ចំពោះមានការគំរាមកំហែង ដែលអាចធ្វើឲ្យមានការភ្ញាក់ផ្អើល»។
យ៉ាងណាមិញឥណ្ឌា បានប្តេជ្ញាថា នឹងធ្វើការឆ្លើយតប ចំពោះការវាយប្រហារគ្រាប់បែក អត្តឃាតនៅក្នុងតំបន់ជម្លោះកាស្មៀរ កាលពីសបា្ដហ៍មុន ដោយក្រុមប្រដាប់អាវុធ Jaish-e-Mohammed (JeM) ដែលមានមូលដ្ឋាន នៅប៉ាគីស្ថាន៕
មតិយោបល់