បាត់ដំបងៈ នៅថ្ងៃទី២២និង២៣ ខែ កុម្ភះ ឆ្នាំ២០១៩ ដោយបានការសម្របសម្រួលលើនីតិវិធីពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង និងស្ថិតក្រោមបញ្ជាដោយផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយទោ អ៊ុច សុខុន នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនព្រហ្មទ័ណ្ឌបានដឹកនាំកម្លាំងនគរបាលជំនាញក្នុងផែនការ ចូលរួមជាមួយកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកថ្មគោល ស្រុកបវេល ស្រុកកំរៀង បានធ្វើការស្រាវជ្រាវករណីក្រុមក្មេងទំនើងប្រើហិង្សាលើអ្នកដ៏ទៃមានអាវុធ នៅក្នុងភូមិសាស្រ្តក្រុងបាត់ដំបង កាលពីយប់ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៩ ។
ឆ្លងតាមរយៈនៃការស្រាវជ្រាវនេះសមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនស័ង្សយបានចំនួន០៨នាក់ ព្រមទាំងដកហូតបានវត្ថុតាងពាក់ព័ន្ឋនឹងអំពើហិង្សាបានមួយចំនួន ។ ដោយប្រើប្រាស់វិធានការជំនាញលើការស្រាវជ្រាវក្នុងករណីនេះក្រុមក្មេងទំនើងដែលប្រើអំពើហិង្សានេះគឺមានពាក់ព័ន្ឋករណីចែកកចាយគ្រឿងញៀននៅក្នុងមូលដ្ឋានទៀតផង ។ រហូតមកដល់រសៀលថ្ងៃទី២៣ ខែកុម្ភះ ឆ្នាំ២០១៩ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដកហូតវត្ថុតាងមានៈ
1-ម៉ាទឹកកកចំនួន12ថង់ (ទម្ងន់94,77ក្រាម )
2-ថ្នាំគ្រាប់យ៉ាម៉ាចំនួន133គ្រាប់
3- ជញ្ជីងថ្លឹងថ្នាំញៀនចំនួន01
4-ទូរស័ព្ទចំនួន03គ្រឿង
5- ម៉ូតូចំនួន03គ្រឿង
6-កាំបិតកែឆ្នៃចំនួន01ដើម
7-ដុំថ្មចំនួន04ដុំ
8-ស្បែកជើងចំនួន01គូរ និងសម្ភារៈជក់គ្រឿងញៀនមួយចំនួន
បច្ចុប្បន្នជនស័ង្សយដែលពាក់ព័ន្ឋក្នុងករណីនេះនិងវត្ថុតាងមន្រ្តីជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់