ភ្នំពេញៈ នារីវ័យក្មេងម្នាក់ អះអាងថា ខ្លួនត្រូវបានក្រុមដៃស្អិត ឆក់កបូបចំនួន២លើកមកហើយ បានសម្រេចគ្រប់លើកទាំងអស់ តែឆក់លើកទី២នេះ គឺខ្លួនកំពុងធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្សី មុខអាកាសយាន្តដ្ឋានអន្តជាតិភ្នំពេញ ក្រោយពីក្រុមជនសង្ស័យ៤ទៅ៥នាក់ ជិះម៉ូតូប្រហែល៣គ្រឿងមកព្រួតគ្នា ធ្វើសកម្មភាពឆក់កាបូបស្ពាយ ទៅបាត់ដោយសុវត្តិភាព។
ហេតុការណ៍នេះ បានកើតទ្បើងកាលពីវេលាម៉ោង១០ និង១៥នាទីព្រឹក ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរូស្សី ខាងលិចស្តុបព្រលានថ្មី ភូមិក្បាលដំរី សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ។
នារីរងគ្រោះមិនបានស្គាល់អត្តសណ្ណាណនោះទ។ នាងបានត្អូញត្អែថា នាងជួបរឿង ជនសង្ស័យធ្វើសកម្មភាពឆក់ កាបូបម្ដងមកហើយ សម្រាប់លើកនេះ គឺនាងត្រូវបានក្រុមជនសង្ស័យឆក់ ពេលកំពុងជិះម៉ូតូម៉ាក លេត ធ្វើដំណើរលើផ្លូវសហព័ន្ធរូស្សីពីលិចទៅកើត លុះជិតដល់ស្តុបព្រលានថ្មី បង្អន់ល្បឿន ស្រាប់តែមានម៉ូតូ របស់ជនសង្ស័យចំនួន៣គ្រឿង មួយគ្រឿងបើកខាងមុខ មួយគ្រឿងនៅចំហៀងខាងឆ្វេងដៃ ហើយធ្វើសកម្មភាពឆក់យកកាបូបស្ពាយ ដែលទុកនៅទូកម៉ូតូ ក្រោមជើង យកទៅបាត់ ភ្លាមៗដេញតាមផង ស្រែកផង តែមានម៉ូតូមួយគ្រឿងមិនចាំម៉ាក សង្ស័យជាម៉ូតូបក្ខពួកក្រុមជនសង្ស័យដកសោរម៉ូតូ រារាំងមិនឲ្យដេញតាមទាន់ ជាឱកាស ទុកលទ្ធភាពឲ្យជនសង្ស័យបើករត់គេចទៅបាត់ ហើយក្រុមម៉ូតូទាំងនោះ បើករត់គេចតាមក្រោយ អស់រលីង ។
តាមនារីរងគ្រោះបានឲ្យដឹងថា ក្នុងកាបូបនោះ មានលេបថប មួយគ្រឿង ទូរស័ព្ទ Iphone៦ មួយគ្រឿង ឯកសារមួយចំនួន លុយមួយចំនួនផងដែរ ។
ក្រោយកើតហេតុ ជនរងគ្រោះ បានត្រឹមរត់ទៅប្តឹងនគរបាលប៉ុស្តិ៍កាកាប១ ឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតែប៉ុណ្ណោះ៕
មតិយោបល់