ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ករណីជួញដូរ រក្សាទុក និងប្រើសារធាតុញៀនខុសច្បាប់

កណ្តាល: នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង១៧និង០០ នាទី ជនសង្ស័យចំនួន០៧នាក់ ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ពាក់ព័ន្ធនឹងករណីជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនខុសច្បាប់ ស្ថិតត្រង់ចំណុចផ្លូវបេតុង និងផ្ទះរបស់ឈ្មោះ រី ចាន់ណែត ស្ថិតនៅភូមិតាជោ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ។

ជនសង្ស័យ០៧នាក់៖ ១/ឈ្មោះ រី ចាន់ណែត ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាជោ ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។(ឃាត់ខ្លួនពី បទ ជួញដូរនូវសារធាតុញៀន )។ ២/ឈ្មោះ ហៀង សាហាវ ភេទប្រុស អាយុ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាជោ ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។(ឃាត់ខ្លួនពី បទ ជួញដូរនូវសារធាតុញៀន )។ ៣/ឈ្មោះ នៅ រាជនី ភេទ ស្រី អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ស្វាយជ្រុំ ឃុំ ស្វាយជ្រុំ ស្រុក ខ្សាច់កណ្តាល ខេត្ត កណ្តាល។(ឃាត់ខ្លួនពី បទ រក្សាទុកនូវសារធាតុញៀន )។ ៤/ឈ្មោះ ជ័យ ចម្រើន ភេទប្រុស អាយុ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ តាស្គរ ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។ (ឃាត់ខ្លួនពី បទ រក្សាទុកនូវសារធាតុញៀន )។ ៥/ឈ្មោះ មឿន រតនា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ក្តីកណ្តាល ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។(ឃាត់ខ្លួនពី បទ រក្សាទុកសារធាតុញៀន។ ៦/ឈ្មោះ ហេង ចិត្រា ភេទប្រុស អាយុ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ សង្កាត់ទឹកល្អក់ ខណ្ឌ័ ទួលគោក រាជធានី ភ្នំពេញ ។(ឃាត់ខ្លួនពី បទ ប្រើប្រាស់នូវសារធាតុញៀន )។ ៧/ឈ្មោះ ហេង ចិត្រា ភេទប្រុស អាយុ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិ ក្តីកណ្តាល ឃុំ សារិកាកែវ ស្រុក ល្វាឯមកណ្តាល ។ (ឃាត់ខ្លួនពី បទ ប្រើប្រាស់នូវសារធាតុញៀន )។ ទាំង០៧នាក់តេស្តទឹកនោមរកសារធាតុញៀនវិជ្ជមាន(+) តេស្តិ៍ Rapit Test រកមេរោគកូវីដ១៩ អវិជ្ជមាន(-) ។

វត្ថុតាងចាប់យក៖ ១/ម្សៅក្រាមពណ៌សថ្លាជាសារធាតុញៀន ចំនួន០៣កញ្ចប់តូច, ២/.ទូរស័ព្ទចំនួន០១គ្រឿង ម៉ាកNokia 105 ។
៣/សម្ភារ:សំរាប់ប្រើប្រាស់និងវេចខ្ចប់ថ្នាំញៀនមួយចំនួន ។

បច្ចុប្បន្នជនសង្ស័យទាំង០៧នាក់ខាងលើ ត្រូវកម្លាំងសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តន៍បន្តតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់