ប៉ៃលិនៈ លោកអធិការក្រុងប៉ៃលិនបានប្រាប់ Post News ថានៅនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីសង្ស័យធ្វើអត្តឃាត( ចងក) ស្ថិតនៅចំណុចខាងក្រោយសៃឡូចែពៅ ស្ថិតនៅក្នុងភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តបៃលិន។
សពមានឈ្មោះ ធី ភេទ ប្រុស អយុ៣៦ ឆ្នាំមុខរបរជាកម្មករ មានទីលំនៅក្នុងភូមិសង្កាត់កើតហេតុខាងលើ ។
បច្ចុប្បន្នកម្លាំងជំនាញកោសល្យវិច័យកំពុងធ្វើការពិនិត្យ និងវិភាគទៅលើសាកសពថាករណីអត្តឃាត រឺ ករណីអ្វីផ្សេង ៕
មតិយោបល់