ភ្នំពេញៈ ជនសង្ស័យម្នាក់ ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់ការបូកពីជនជាតិចិនពីរនាក់ប្ដីប្រពន្ធ កំពុងដើរស្មើរជើងបានសម្រេច ហើយជិះគេចខ្លួនដោយសុវត្ថិភាព មិនខំខានដល់សមត្ថកិច្ចទ្បើយ។
ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ១៥៦ ត្រង់ចំណុចជិតប៉ុស្តិ៍ទឹកល្អក់២ ក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។
ជនជាតិចិនពីរនាក់ប្ដីប្រពន្ធ មិនត្រូវស្គាល់អត្តសញ្ញាណនៅឡើយ ដោយសមត្ថកិច្ចថា ឲ្យពួកគេចាំព្រឹកសឹមមកដាក់ពាក្យបណ្ដឹង។
តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ ជនជាតិចិនពីរនាក់ប្ដីប្រពន្ធ បានដើរស្មើរជើងធ្វើដំណើរពីកើតទៅលិច គោលបំណងត្រលប់ទៅផ្ទះនៅជិតនោះ ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលេចជនសង្ស័យម្នាក់ ជិះម៉ូតូស្គុបពីពណ៌ស មិនចាំស្លាកលេខ ជិះមកពីក្រោយធ្វើសកម្មភាពឆក់ការបូកបានហើយ ព្យាយាមជិះគេចខ្លួនបាត់តែម្ដង។
ទ្រព្យសម្បត្តិជនរងគ្រោះ ដែលបាត់បង់រួមមាន ទូរស័ព្ទស៊ិចផ្លើសមួយគ្រឿង និងអត្តសញ្ញាណបណ្ណ័ប ប៉ាស្ព័រ និងលុយតៃវ៉ាន់មួយចំនួនទៀត។
ក្រោយកើតហេតុជនរងគ្រោះពីរនាក់ប្ដីប្រពន្ធ បានមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ទឹកល្អក់ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់។ បែរជាសមត្ថកិច្ចឆ្លើយដាក់ជនរងគ្រោះថា ចាំព្រឹកទំនងជាខ្លាចក្រុមអ្នកសារព័ត៌មាន ហើយជនរងគ្រោះ ក៏វិលត្រលប់ទៅវិញទាំងអស់សង្ឃឹម៕
មតិយោបល់